កីឡា
កីឡាករ Xie Wei ថានឹងបញ្ចប់ ចាន់ រតនា នៅទឹកទី២នាយប់នេះ
តារាគុនចម្រុះចិន Xie Wei បានដាក់គោលដៅផ្ដួល ចាន់ រតនា នៅត្រឹមទឹកទី២ យប់នេះ នៅប្រទេសសិង្ហបុរី។
Xie Wei នឹងជួប រតនា នៅព្រឹត្តិការណ៍ប្រកួត ONE: COLLISION COURSE ឯកីឡដ្ឋាន Singapore Indoor Stadium នារាត្រីថ្ងៃសុក្រ ទី១៨ ខែធ្នូនេះ ដែលផ្សាយផ្ទាល់ពីផេកហ្វេសប៊ុក និង YiuTube ផ្លូវការរបស់ ONE Championship ចាប់ពីម៉ោង ៧:៣០ យប់តទៅ។

Xie Wei បានឲ្យដឹងថា ៖«ខ្ញុំមានកិត្តិយសខ្លាំងណាស់ក្នុងការប្រកួតនៅសង្វៀនលំដាប់ពិភពលោក និងប្រកួតតំណាងឲ្យប្រទេសរបស់ខ្ញុំ។ ខ្ញុំបានឆ្លងកាត់បទពិសោធន៍ដ៏លំបាកមួយក្នុងលោកពីសង្វៀន ONE HERO SERIES នៅចិន និងមានឱកាសធំបំផុតនៅសង្វៀនលំដាប់ពិភពលោក ONE Championship» ។

តារាគុនចម្រុះចិន បានសង្កត់ធ្ងន់ទៀតថា ៖ «ពេលនេះ ខ្ញុំគិតថា ខ្ញុំល្អជាងលើកមុន។ ខ្ញុំបានរៀបចំនិងត្រៀមខ្លួនប្រកួត ៣ ទឹកឲ្យល្អបំផុតជាមួយគូប្រកួតរបស់ខ្ញុំនាពេលនេះ។ ខ្ញុំហ៊ានទាយថា ខ្ញុំនឹងបញ្ចប់ ចាន់ រតនា ត្រឹមទឹកទី២។ បច្ចុប្បន្ននេះ ក្ដីស្រមៃរបស់ខ្ញុំគឺកើនចំណាត់ថ្នាក់នៅទម្ងន់ flyweight ។ ហើយបន្ទាប់ទៀត ខ្ញុំនឹងចាប់ផ្ដើមក្ដីសុបិនធំទៅថ្ងៃមុខ»។
ជាមួយគ្នានោះ តារាគុនចម្រុះទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន សែលកាត ចាន់ រតនា យល់ឃើញថា ការប្រកួតរបស់ខ្លួននាយប់នេះនេះនឹងមិនបាន៣ទឹកពេញទេ ហើយក៏ជាគោលបំណងដែលខ្លួនចង់បានដែរ។
ចាន់ រតនា បញ្ជាក់ ៖««ការប្រកួតនេះនឹងមានម្នាក់សន្លប់។ បើមិនគេទេ គឺយើង។ ខ្ញុំស្គាល់ច្បាស់ហើយ Xie Wei ជាកីឡាករអន្ទះសាម្នាក់។ គ្រាន់តែសំឡេងកណ្តឹងរោទិ៍ឡើងភ្លាម គាត់ច្បាស់ជារុលសម្រុកចូលវ៉ៃហើយ»៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ