កីឡា
ភរិយាលោកឧកញ៉ា ឬទ្ធី សំណាង អាចនឹងចូលមកបន្តដឹកនាំក្លិបភ្នំពេញក្រោន
លោកជំទាវ ភូ ឈាលីន ភរិយាលោកឧកញ៉ា ឬទ្ធី សំណាង អតីតប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន អាចនឹងចូលមកដឹកនាំក្លិបរហស្សនាម សឹង្ហក្រហម បន្តពីស្វាមីដែលបានទទួលមរណភាពកាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅដោយរោគាពាធ។
កាលពីល្ងាចថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ លោកជំទាវ ភូ ឈាលីន រួមទាំងក្រុមគ្រួសារ និងអ្នកគាំទ្រជាច្រើន បានចូលរួមក្នុងការគោរពវិញ្ញាណក្ខន្ធ លោកឧកញ៉ា នៅកីឡដ្ឋាន Smart RSN ជាទីដែលលោកបង្កើតឱ្យមានកីឡដ្ឋានបាល់ទាត់នៅទីនេះផ្ទាល់ ក៏ដូចជាបណ្ដុះកីឡាករល្អៗជាច្រើន។
នៅក្រោយបញ្ចប់ការគោរពវិញ្ញាណក្ខន្ធរបស់លោកឧកញ៉ា តំណាងលោកជំទាវ បានបញ្ជាក់ថានឹងបន្តកេរដំណែលរបស់លោកឧកញ៉ា ឬទ្ធី សំណាង។ បន្ថែមលើសពីនេះអ្នកស្នេហាវិស័យកីឡាបាល់ទាត់ ជាពិសេសអ្នកគាំទ្រក្លិប បានសម្ដែងការគាំទ្រដល់លោកជំទាវ ភូ ឈាលីន ក្នុងការឱ្យដឹកនាំក្លិប ដើម្បីបន្តបង្កើតប្រវត្តិសាស្ត្របន្ថែមទៀត។ យ៉ាងណាមិញក្លិបមិនទាន់បញ្ជាក់ច្បាស់ថាប្រធានក្លិបថ្មីជាអ្នកណានៅឡើយនោះទេ ដោយអាចរង់ចាំរហូតដល់ចប់សព្វគ្រប់កម្មវិធីបុណ្យរបស់លោកឧកញ៉ានាពេលដ៏ខ្លីខាងមុខ។
ករណីនេះ ប្រសិនបើលោកជំទាវពិតជាប្រកាសថានឹងបន្តធ្វើជាប្រធានក្លិបជាផ្លូវការ នោះបានន័យថានៅកម្ពុជា មានក្លិបចំនួន ៣ ហើយ ដែលមានប្រធានក្លិបជាស្ត្រី ពោលគឺបន្ទាប់ពីក្លិបបឹងកេត មានលោកស្រី ពុធ ធីតា ជាប្រធាន និងក្លិបវិសាខា មានលោកជំទាវ កែវ សួនសុភី ជាប្រធានក្លិប។
គួររំឮកថា លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបក្លិបបាល់ទាត់ភ្នំពេញក្រោន បានទទួលអនិច្ចកម្ម វេលាម៉ោង ៨:១០ នាទីព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ នេះដោយរោគាពាធ ខណៈមរណភាពរបស់រូបលោកត្រូវបានអ្នកស្នេហាវិស័យបាល់ទាត់កម្ពុជា សម្ដែងការសោកស្ដាយជាខ្លាំង ដ្បិតលោកបានរួមចំណែកក្នុងវិស័យនេះច្រើនលើសពីការរំពឹងទុក។
នេះជាការបាត់បង់ដ៏ធំធេងមួយសម្រាប់បាល់ទាត់ជាតិ នូវបុរសដែលត្រូវបានគេចាត់ទុកថាមានឆន្ទះ និងស្រលាញ់វិស័យកីឡាបាល់ទាត់ ចង់រួមចំណែកអភិវឌ្ឍន៍បាល់ទាត់កម្ពុជាពិតៗ យ៉ាងសស្រាក់សស្រាំអស់រយៈពេលច្រើនជាង ១០ ឆ្នាំមកនេះ ចាប់តាំងពីលោកចូលមកគ្រប់គ្រងក្លិបបាល់ទាត់ភ្នំពេញក្រោន នៅឆ្នាំ ២០០៨៕
អត្ថបទ៖ មន្នីរ័ត្ន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ