កីឡា
កីឡាការិនីវ៉ូវីណាមកម្ពុជា មិនពេញចិត្តការកាត់សេចក្ដីរបស់ចៅក្រម ធ្វើឱ្យខ្លួនបានត្រឹមមេដាយសំរឹទ្ធ
កីឡាការិនីវ៉ូវីណាមកម្ពុជា ពៅ សុខា ដែលប្រកួតក្នុងវិញ្ញាសាសម្ដែងការពារខ្លួន គូនារី គ្មានអាវុធ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅវៀតណាម បានសម្ដែងការមិនពេញចិត្តចំពោះចៅក្រម ដែលបានកាត់សេចក្ដីឱ្យខ្លួន និងដៃគូបានត្រឹមមេដាយសំរឹទ្ធ។
ពៅ សុខា បានចាប់ដៃគូជាមួយកីឡាការិនី ប៉ាល់ ឆរស្ម៊ី ប្រកួតលើវិញ្ញាសា ដដែលខាងលើ ដោយត្រូវសម្ដែងប្រជែងជាមួយម្ចាស់ផ្ទះវៀតណាម, ថៃ, ឡាវ និងមីយ៉ាន់ម៉ា។ ជាលទ្ធផលកម្ពុជា បានត្រឹមចំណាត់ថ្នាក់លេខ៣ (មេដាយសំរឹទ្ធ) ក្រោយចៅក្រមសម្រេចឱ្យ ២៥៥ពិន្ទុ ខណៈមេដាយមាសបានទៅ មីយ៉ាន់ម៉ា ក្រោយទទួលបាន ២៦៩ ពិន្ទុ គ្រាដែលម្ចាស់ផ្ទះវៀតណាម បានមេដាយប្រាក់ ក្រោយធ្វើបាន ២៦៤ពិន្ទុ។ ឡាវ ឈរនៅលេខ ៤ រកបាន ២៥៣ និងថៃនៅបាតតារាង រកបាន ២៤៩ ពិន្ទុ។
អ្វីដែលធ្វើឱ្យកីឡាការិនី ពៅ សុខា មិនពេញចិត្តនោះ គឺបន្ទាប់កញ្ញាទទួលស្គាល់ថា ធ្វើពុំសូវបានល្អ ហើយឃើញថា ម្ចាស់ផ្ទះវៀតណាមធ្វើមិនសូវបានល្អជាងខ្លួនទោទៀត ប៉ុន្តែបែរជារកពិន្ទុបានច្រើនជាងខ្លួនទៅវិញដែលនាំឱ្យខកខានការឈ្នះមេដាយប្រាក់។ នេះមិនមែនជារឿងថ្មី ប៉ុន្តែសូម្បីតែកីឡាផ្សេងៗទៀតក៏ជួបរឿងអយុត្តិធម៌ដូចគ្នាច្រើនផងដែរ។
យ៉ាងណាមិញ កីឡាការិនី ពៅ សុខា ក៏នៅសល់វិញ្ញាសាប្រកួត ២ ទៀតផងដែរ គឺវិញ្ញាសាគុនដាវនារីជាគូ និងវិញ្ញាសាដាវឯកត្តជន មួយទៀតផងដែរ។ សូមបញ្ជាក់ថា កីឡាវ៉ូវីណាម គឺជាកីឡាប្រពៃណីរបស់វៀតណាម ហើយបានដាក់ប្រកួតក្នុងស៊ីហ្គេម លើកដំបូងកាលពីឆ្នាំ ២០១១ ប៉ុន្តែខកខានមានវិញ្ញាសានេះវិញនៅឆ្នាំ ២០១៥, ២០១៧ និង ២០១៩ មុនម្ចាស់ផ្ទះនាំយកមកប្រកួតវិញនៅឆ្នាំនេះ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព