Connect with us

កីឡា

កម្ពុជា រក​មេដាយបាន ១៦គ្រឿង ក្នុង​នោះមាស ២គ្រឿង នៅថ្ងៃទី១៩ នេះ ក្នុងស៊ីហ្គេមនៅ​វៀតណាម

បានផុស

នៅ

អត្ត​ព​លិ​ក​កម្ពុជា បន្ត​រក​មេដាយ​មាស បាន ២​គ្រឿង​បន្ថែម​ទៀតហើយ នៅ​ថ្ងៃទី​១៩ ខែឧសភា នេះ ក្នុង​ប្រភេទ​កីឡា​ចំបាប់ រួមជាមួយ ប៊ូល និង​ប៉េតង់ សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម។

មេដាយមាស​ទី​៦ រកបាន​ដោយ​កីឡាការិនី អ៊ុន ស្រី​យ៉ា​, ស្រ៊ាង សុរ៉ា​ឃីម​, ឃួន យ៉ា​រី និង ឌួង ឌី​ណា ក្រោយ​ប្រកួត​ឈ្នះ​ម្ចាស់ផ្ទះ​វៀតណាម លើ​វិញ្ញាសា​នារី ៣​នាក់​ទល់​៣​នាក់ ដោយ​ពិន្ទុ ១៣-១១​។ ក្រៅពីនេះ​វិញ្ញាសា​បុរស ៣​នាក់​ទល់​៣​នាក់ កម្ពុជា រកបាន​ត្រឹម​មេដាយប្រាក់ ក្រោយ​ចាញ់​ថៃ ដោយ​លទ្ធផល ១-១៣​។

កីឡាករ ស៊ូ បាលី ទទួលបាន​មេដាយមាស ក្រោយ​យកឈ្នះ​កីឡាករ​ឡាវ ១០-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​វិញ្ញាសា​បុរស Freestyle ទម្ងន់​១២៥​គីឡូក្រាម​។ ខណៈ​ចំបាប់​នេះ ក៏​រក​មេដាយប្រាក់ បាន ១​បន្ថែម​ដោយ​កីឡាករ ម៉ូ សារី ក្នុង​វិញ្ញាសា​ទម្ងន់ ៩៧​គីឡូក្រាម​។ និង​សំរឹទ្ធ​២ ដោយ​កីឡាករ ហេង វុទ្ធី ក្នុង​វិញ្ញាសា​ទម្ងន់ ៨៦​គីឡូក្រាម ជាមួយ​កីឡាករ សឿន សុភា​ស់ ក្នុង​វិញ្ញាសា Freestyle ទម្ងន់ ៥៧​គីឡូក្រាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយឡែក​កីឡា​វ៉ូ​វី​ណា​ម នៅថ្ងៃនេះ​បន្ថែម​មេដាយ​បាន ៣ រួមមាន​ប្រាក់​១ ដោយ​កីឡាការិនី ជុក សូ​ម៉ាលី លើ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់ ៦៥​គីឡូក្រាម​។ កីឡាករ អេ អាំ​ម៉ា​រី​ន​ភូ​ថង ទទួលបាន​មេដាយ​សំរឹទ្ធ ក្រោយ​ចាញ់​ឡាវ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្នុង​វិញ្ញាសា​ប្រយុទ្ធ ទម្ងន់ ៦០​គីឡូក្រាម និង​សំរឹទ្ធ​មួយទៀត លើ​វិញ្ញាសា​សម្ដែង​គុន​ដាវ​នារី​ជា​គូ​។

​កីឡា​តេ​ក្វាន់​ដូ រក​មេដាយ​សំរឹទ្ធ​បាន ១​បន្ថែមទៀត​ផងដែរ ដោយ​កីឡាការិនី ថិ​ប កា​សាន់​ទ្រី​នី​កូ​ល ក្នុង​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​ក្រោម ៦២​គីឡូក្រាម​។

​មេដាយ​សំរឹទ្ធ ៣​ផ្សេងទៀត គឺ​កីឡាករ​-​កីឡាការិនី កា​រ៉ា​តេ​កម្ពុជា រកបាន​កីឡាការិនី លីម សុខ​វិច្ឆិកា ទម្ងន់​ក្រោម ៥៥​គីឡូក្រាម​, កីឡាការិនី វណ្ណ សូ​ដា​នី​ហេន ទម្ងន់ ៦៨​គីឡូក្រាម និង​កីឡាករ ជូន មី​ឡា​ត​ម៉ា​ដាស ទម្ងន់​ក្រោម ៧៥​គីឡូក្រាម​។​

​មួយទៀត​គឺ​កីឡាការិនី អ៊ឹង នួន បានឈ្នះ​មេដាយ​សំរឹទ្ធ លើ​កីឡា​យូ​ដូ វិញ្ញាសា​នារី​ទម្ងន់ ក្រោម ៦៣​គីឡូក្រាម​។

ចុងក្រោយ​គឺ​កីឡា​ប្រដាល់សកល ដោយ​កីឡាករ ហ៊ុន គឹម​ហ៊ាង ប្រកួត​ចាញ់​កីឡាករ ទី​ម័​រ ដោយ​សន្លប់​នៅក្នុង​ទឹក​ទី​២ លើ​វិញ្ញាសា​ទម្ងន់ ៧៥​គីឡូក្រាម​។ និង​កីឡាការិនី វី ស្រី​ស្រស់ ក៏​ទទួលបាន​មេដាយ​សំរឹទ្ធ​ដូចគ្នា ក្រោយ​ចាញ់​ថៃ ក្នុង​វិញ្ញាសា ទម្ងន់ ៥៧​គីឡូក្រាម​។

ដូច្នេះ​គិត​ត្រឹម​ថ្ងៃទី​១៩ ខែឧសភា​នេះ កម្ពុជា ឈ្នះ​មេដាយ​សរុប ៤០ គ្រឿង ក្នុងនោះ​មាស ៦​គ្រឿង ប្រាក់ ៩​គ្រឿង និង​សំរឹទ្ធ ២៥​គ្រឿង​។

​មេដាយមាស ៦​គ្រឿង មាន​លើ​ប្រភេទ​កីឡា​ឃី​ក​បុក​ស៊ី​ង​, កីឡា​ប៊ូល និង​ប៉េតង់​, កីឡា​វ៉ូ​វី​ណា​ម​, កីឡា​តេ​ក្វាន់​ដូ WT និង​កីឡា​ចំបាប់​។ ចំពោះ​មេដាយប្រាក់ ៩​គ្រឿង លើ​កីឡា​ឃី​ក​បុក​ស៊ី​ង​, កីឡា​ប៊ូល និង​ប៉េតង់​, កីឡា​តេ​ក្វាន់​ដូ WT, កីឡា​វ៉ូ​វី​ណា​ម និង​កីឡា​ចំបាប់​។ មេដាយ​សំរឹទ្ធ​២៥ មាន​នៅលើ​កីឡា​ឃី​ក​បុក​ស៊ី​ង​, កីឡា​ប្រណាំងទូក​, កីឡា​ប៊ូល និង​ប៉េតង់​, កីឡា​ជឺ​ជី​តស៊ូ​, កីឡា​វូ​ស៊ូ​, កីឡា​តេ​ក្វាន់​ដូ WT, កីឡា​វ៉ូ​វី​ណា​ម​, កីឡា​ចាំ​បាប់​, កីឡា​កា​រ៉ា​តេ​, កីឡា​ប្រដាល់សកល និង​កីឡា​យូ​ដូ​៕

ដោយ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម