កីឡា
ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ តែងតាំងជំនួយការគ្រូបង្វឹកជាជនជាតិអេស្ប៉ាញ
ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ (Angkor Tiger FC) សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League ដែលមានមូលដ្ឋាននៅខេត្តសៀមរាប បានប្រកាសតែងតាំងក្រុមការងារគ្រូបង្វឹកថ្មី នៅថ្ងៃសុក្រ ទី ១៨ ខែធ្នូ ឆ្នាំ២០២០ ថាក្លឹបសម្រេចគ្រូជំនួយការគ្រូបង្វឹកថ្មីជាជនជាតិអេស្ប៉ាញ គឺលោក Marc Vigili Soler។
ប្រភពមកពីក្លឹបបាល់ទាត់ ដែលមានថៅកែជាជនជាតិជប៉ុន មួយនេះបានបញ្ជាក់ថាលោក Marc Virgili កើតនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ១៩៩៤ (អាយុ ២៦ឆ្នាំ) កាន់អាជ្ញាប័ណ្ណគ្រូ UEFA ‘A’ License ។ លោក Marc បានចាប់ផ្ដើមអាជីពរបស់ខ្លួននៅក្នុងឆ្នាំ២០១០ ជាមួយនឹងក្លឹបពាក់កណ្ដាលអាជីពមួយរបស់អេស្ប៉ាញ គឺក្លឹប Atlètic Roda de Barà ក្នុងនាមជាគ្រូបង្វឹកយុវជនជាច្រើនកម្រិតមានដូចជា U10, U11, U14, U16, និង U19 រហូតដល់ឆ្នាំ ២០១៦។ ក្រោយមកលោកបានផ្លាស់ទៅក្លឹបនៅលីគលំដាប់ទី២ របស់អេស្ប៉ាញ គឺ Gimnàstic de Tarragona ពីឆ្នាំ ២០១៦ ដល់ ២០១៩ ក្នុងនាមជាគ្រូជំនួយឈុត U11, U12, U14 និងជាគ្រូបង្គោល U16។
លោក Marc Vigili Soler ត្រូវជួយកិច្ចការដល់លោក Oriol Mohedano ដែលជាគ្រូបង្វឹកក្រុមអង្គរថាយហ្គឺរ ដើម្បីត្រៀមខ្លួនប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្នុងរដូវកាលឆ្នាំ២០២១ ដែលនឹងចាប់ផ្តើមពីខែមីនា ឆ្នាំ២០២១ តទៅ។ នេះជាឱកាសការងារលើកដំបូងនៅកម្ពុជារបស់លោក Marc Vigili Soler ខណៈក្លឹបក៏សង្ឃឹមយ៉ាងមុតមាំថាលោក នឹងរួមចំណែកជួយក្រុមឲ្យទទួលបានជោគជ័យ សម្រាប់រដូវកាលថ្មី ផងដែរ។
ទន្ទឹមនឹងសមាជិកថ្មីនេះ ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ទើបតែបានប្រកាសតែងតាំងលោក Naotake Hanyu អតីតកីឡាករបាល់ទាត់ជម្រើសជាតិជប៉ុន ជាទីប្រឹក្សាក្លឹបចាប់ពីឆ្នាំ២០២១ តទៅ កាលពីពេលថ្មីៗ ខណៈតួនាទីនេះ លោកនឹងជួយជ្រោមជ្រែងក្លឹបលើការផ្ដល់យោបល់ផ្នែកបច្ចេកទេស, ស្វែងរកកីឡាករ និងជួយផ្សព្វផ្សាយពីក្លឹបដល់អ្នកគាំទ្រនៅប្រទេសជប៉ុន។
ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ បានបញ្ចប់បេសកកម្មក្នុងឆ្នាំ២០២០ ដោយឈរចំណាត់ថ្នាក់លេខ៧ ប្រចាំតារាងរួម ដែលមានសមាជិក១៣ក្រុម នៃលីគកំពូលកម្ពុជា ក្រោយប្រកួតបាន១៨លើកឈ្នះបាន១១លើក ស្មើគ្នា៣លើកនិងចាញ់៤លើក ខណៈក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញក្រុមនេះបានចាញ់ក្រុមខេត្តព្រៃវែង នៅវគ្គ១៦ក្រុមចុងក្រោយទាំង២ជើងដោយលទ្ធផល៥ទល់៤៕
អត្ថបទ៖ ម៉េង ហួរ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?