កីឡា
U-17 និង U-20 កម្ពុជា ពុំចូលរួមប្រកួតជម្រុះពានយុវជនអាស៊ី ជាលើកដំបូង ក្រោយចូលរួមជាប់លាប់ ២ រដូវកាលចុងក្រោយ
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៧ ឆ្នាំ និងអាយុក្រោម ២០ ឆ្នាំ មិនមានឈ្មោះចូលព្រឹត្តិការណ៍ជម្រុះជើងឯកយុវជនប្រចាំទ្វីបអាស៊ី ប្រភេទអាយុក្រោម ១៧ ឆ្នាំ និងប្រភេទអាយុក្រោម ២០ឆ្នាំ សម្រាប់ឆ្នាំ ២០២៣ ឡើយ។ នេះបើតាមការបញ្ជាក់ដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)។

អំពីក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៧ ឆ្នាំ យោងតាមការបញ្ជាក់ខាងលើកម្ពុជា នឹងមិនចូលរួមព្រឹត្តិការណ៍ជម្រុះជើងឯកយុវជនប្រចាំទ្វីបអាស៊ី អាយុក្រោម ១៧ ឆ្នាំ (AFC U-17 Asian Cup) ឡើយ ក្រោយសហព័ន្ធប្រកាសថ្ងៃចាប់ឆ្នោតបែងចែកពូល មិនមានវត្តមាននៅក្នុងទីតាំងណាមួយដើម្បីត្រៀមឱ្យគណៈកម្មាការរៀបចំការប្រកួតចាប់ឆ្នោតនោះទេ។ នេះគឺជាលើកដំបូងផងដែរ ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយ ដែល U-17 កម្ពុជា ខកខានចូលរួមប្រកួតពានរង្វាន់ដែលធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដងមួយនេះ ខណៈកម្ពុជា ចូលរួមជាប់លាប់ ៣រដូវកាលចុងក្រោយ ពោលគឺចាប់តាំងពីឆ្នាំ ២០១៦, ២០១៨ និង ២០២០ បើទោះបីជាលទ្ធផលធ្វើពុំសូវបានល្អដ៏ដោយ។
ដោយឡែកជាមួយគ្នាផងដែរ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២០ ឆ្នាំ ក៏ត្រូវបានដឹងថា ស្ថិតក្នុងស្ថានភាពមិនចូលរួមដូចគ្នា ដោយវគ្គជម្រុះត្រៀមធ្វើនៅអំឡុងថ្ងៃទី ១០-១៨ ខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ។ វាក៏ជាលើកដំបូងផងដែរ ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយ ដែល U-20 កម្ពុជា ខកខានចូលរួមប្រកួតពានរង្វាន់ដែលធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដងមួយនេះ ខណៈកម្ពុជា ចូលរួមជាប់លាប់ ២ រដូវកាលចុងក្រោយពោល គឺនៅឆ្នាំ ២០១៨ និង ២០២០។ ពានរង្វាន់នេះកម្ពុជា ធ្វើបានល្អ ដោយជាពិសេសកាលពីឆ្នាំ ២០២០ បានឱកាសឡើងទៅប្រកួតជុំចុងក្រោយ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលគ្រោងធ្វើនៅអ៊ូសបីគីស្ថាន ប៉ុន្តែពាននេះត្រូវបានលុបចោលដោយសារបញ្ហាកូវីដ-១៩ រាតត្បាតខ្លាំងនៅពេលនោះ។

យ៉ាងណាមិញ មកទល់ពេលនេះនៅមិនទាន់មានការបញ្ជាក់ពីមូលហេតុច្បាស់លាស់អំពីការមិនចូលរួមពានរង្វាន់ទាំងពីរនេះនៅឡើយទេ ដោយត្រូវរង់ចាំការប្រកាសជាផ្លូវការដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?