កីឡា
កីឡាវ៉ូវីណាម នាំមេដាយមាសជូនកម្ពុជា ១បន្ថែមទៀត ខណៈថ្ងៃនេះកម្ពុជា ឈ្នះ មេដាយសរុប ៨គ្រឿង
អត្តពលិកកម្ពុជា បន្តរកមេដាយមាស បាន ១គ្រឿងបន្ថែមទៀតហើយ នៅថ្ងៃទី២០ ខែឧសភា នេះ ក្នុងប្រភេទកីឡាវ៉ូវីណាម សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។

មេដាយមាសទី៧ រកបានដោយកីឡាករ អេ វីរៈខាំឈីតភូថង ក្រោយយកឈ្នះកីឡាករហ្វីលីពីន CARLO VON BUMINAANG BASANIO លើវិញ្ញាសាប្រយុទ្ធបុរស ទម្ងន់៦៥គីឡូក្រាម ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ដោយឡែកកីឡាវ៉ូវីណាមដដែលក៏បានបន្ថែមមេដាយសំរឹទ្ធ ៣គ្រឿង នៅថ្ងៃនេះផងដែរ រួមមានកីឡាការិនី ពៅ សុខា ក្នុងវិញ្ញាសាសម្ដែងដាវនារី ឯកត្តជន, វិញ្ញាសាសម្ដែងជាក្រុមការពារខ្លួនបុរស១ ទល់៣ មានអាវុធ មានកីឡាករ សាន សុជាតិ, ជ្រិន ប៊ុនឡុង, ជិន ពិសិដ្ឋ និង នី ទីហ្សា។ ចុងក្រោយគឺកីឡាការិនី ឯម ច័ន្ទកនិកា ក្នុងវិញ្ញាសាកាតា មេគុណឯកត្តជននារី (Dragon-Tiger form female)។
កីឡាប្រដាល់គុនខ្មែរ កីឡាករ-កីឡាការិនីកម្ពុជា ៣នាក់រកបានមេដាយសំរឹទ្ធ កីឡាការិនី ស៊ឹង មួយ ក្រោយប្រកួតចាញ់កីឡាការិនីម៉ាឡេស៊ី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើប្រភេទទំងន់ ៥១គីឡូក្រាម។ ខណៈកីឡាករ រុំ សំណាង ក៏បានមេដាយសំរឹទ្ធដូចគ្នា ក្រោយចាញ់កីឡាករម្ចាស់ផ្ទះវៀតណាម លើភេទទម្ងន់ ៨១គីឡូក្រាម និងចុងក្រោយកីឡាករ ឃុន បូរ៉ា ទទួលបានមេដាយសំរឹទ្ធ ក្រោយចាញ់កីឡាករថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រភេទទម្ងន់ ៦០គីឡូក្រាម។
ចុងក្រោយគឺប្រដាល់សកលកម្ពុជា កីឡាករ សៅ រស្សី ក៏ទទួលបានមេដាយសំរឹទ្ធផងដែរ ក្រោយចាញ់កីឡាករហ្វីលីពីន ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើប្រភេទទម្ងន់ ៥៧គីឡូក្រាម។
ដូច្នេះគិតត្រឹមថ្ងៃទី២០ ខែឧសភានេះ កម្ពុជា ឈ្នះមេដាយសរុប ៤០ គ្រឿង ក្នុងនោះមាស ៦គ្រឿង ប្រាក់ ៩គ្រឿង និងសំរឹទ្ធ ២៥គ្រឿង។ ឈ្នះមេដាយសរុប ៤៨ គ្រឿង ក្នុងនោះមាស ៧គ្រឿង ប្រាក់ ៩គ្រឿង និងសំរឹទ្ធ ៣២គ្រឿង។
មេដាយមាស ៧គ្រឿង មានលើប្រភេទកីឡាឃីកបុកស៊ីង, កីឡាប៊ូល និងប៉េតង់, កីឡាវ៉ូវីណាម, កីឡាតេក្វាន់ដូ WT និងកីឡាចំបាប់។ ចំពោះមេដាយប្រាក់ ៩គ្រឿង លើកីឡាឃីកបុកស៊ីង, កីឡាប៊ូល និងប៉េតង់, កីឡាតេក្វាន់ដូ WT, កីឡាវ៉ូវីណាម និងកីឡាចំបាប់។ មេដាយសំរឹទ្ធ៣២ មាននៅលើកីឡាឃីកបុកស៊ីង, កីឡាប្រណាំងទូក, កីឡាប៊ូល និងប៉េតង់, កីឡាជឺជីតស៊ូ, កីឡាវូស៊ូ, កីឡាតេក្វាន់ដូ WT, កីឡាវ៉ូវីណាម, កីឡាចាំបាប់, កីឡាការ៉ាតេ, កីឡាប្រដាល់សកល, កីឡាយូដូ និងប្រដាល់គុនខ្មែរ៕
អត្ថបទ ៖ មន្នីរ័ត្ន


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?