កីឡា
ចាន់ រតនា ចាញ់ Xie Wei នៅទឹកទី៣
អ្នកលេងគុនចម្រុះលេខ១នៅកម្ពុជា ចាន់ រតនា ចាញ់ Xie Wei ក្នុងទឹកទី៣ នៅព្រឹត្តិការណ៍ប្រកួត ONE: COLLISION COURSE មុននេះបន្តិច នៅឯកីឡដ្ឋាន Singapore Indoor Stadium នៃប្រទេសសិង្ហបុរី។

គ្រាន់ស្នូរជួងភ្លាម Wei សម្រុកភ្លាមៗ ប្រើកណ្ដាប់ដៃចូលមួយពីរ ប៉ុន្តែ រតនា ឆ្មក់មួយៗ។ ដល់ពាក់កណ្ដាលផ្លូវនៃទឹកទឹ១ Wei កាច់ រតនា ទៅក្ដាររេញ ប៉ុន្តែ មិនធ្វើអីឲ្យគ្រោះថ្នាក់ឡើយ រហូតដល់កីឡាករកម្ពុជារើរួច និងអុកជង្គង់ក្នុងជំហរដេក មុនផ្ដួលទៅក្ដាររេញម្ដងទៀតមុនបញ្ចប់ទឹកនេះ។

ទឹកទី២ រតនា វ៉ៃចូលពីរដៃនាដើមទឹក មុនពេលកីឡាករចិនសងវិញ។ ទឹកនេះពួកគេប្រើជំហរគុនខ្មែរច្រើន ហើយ រតនា មានផលចំណេញពីកណ្ដាប់ដៃល្អជាច្រើន និងធ្វើឲ្យកីឡាករចិនដួលម្ដងទៀតផងតាមរយៈការទាត់ខ្ពស់ចំក។
ទឹកចុងក្រោយ អ្នកទាំងពីរប្រើជំហរប្រយុទ្ធដដែល ប៉ុន្តែ ឱកាសរបស់ Xie Wei មកដល់ដោយការម៉ាត់ឆ្វេងត្រូវកញ្ចប់មាត់ រតនា និងធ្វើឲ្យ រតនា ដួល ហើយហក់ទៅថែម រហូតអាជ្ញាកណ្ដាលបញ្ឈប់តែម្ដង។

នេះជាការបញ្ចប់ឆ្នាំដោយភាពរីករាយបំផុតរបស់ Xie Wei មុនដាច់ឆ្នាំ២០២០ ក្នុងការបង្ហាញខ្លួនតំណាងប្រទេសរបស់ខ្លួន និងអ្នកគាំទ្រនៅសង្វៀន ONE។ Wei បានដាក់គោលដៅឆ្ពោះទៅមុខទៀត និងកើនចំណាត់ថ្នាក់ទូទៅនៅសង្វៀន ONE។

គិតដល់ពេលនេះ ចាន់ រតនា ឈ្នះក្នុងការប្រកួតគុនខ្មែរ ២១៥ លើក ចាញ់ ១៨ លើក និងមិនដែលស្មើ។ ចំណែកសង្វៀន គុនចម្រុះវិញ បុរសវ័យ ៣៤ ឆ្នាំ ឡើងប្រកួតបាន ១២ លើកទាំងយប់នេះក្នុងនោះ ឈ្នះ ៨ លើក និង ចាញ់ ៤ លើក។
រីឯ Xie Wei ដែលកូនសិស្សមកពីក្លិប Sunkin International Fight Club ចូលប្រឡូកក្នុងពិភពគុនចម្រុះបានចំនួន ១៥ លើក ក្នុងនោះឈ្នះ ១២ លើក និង ចាញ់ ៣ លើក៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់