Connect with us

កីឡា

កីឡាកាយសម្ព័ន្ធ ក្លាយជាប្រភេទកីឡាទី១៣ ជួយឱ្យកម្ពុជា ឈ្នះមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម

បានផុស

នៅ

អត្តពលិកកីឡាកាយសម្ព័ន្ធម្ពុជា បានឈ្នះមេដាយចំនួន ២គ្រឿង (ប្រាក់១ សំរឹទ្ធ១) នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២​នេះ ខណៈនេះជាប្រភេទកីឡាទី១៣ ជួយឱ្យកម្ពុជា ឈ្នះមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅលើកទី៣១​ឆ្នាំ២០២២​ នៅប្រទេសវៀតណាម។

កីឡាករ-កីឡាការិនីកីឡាកាយសម្ព័ន្ធកម្ពុជា ដែលឈ្នះមេដាយនៅថ្ងៃរួមមាន កីឡាករ ហាស់ សុខហ៊, ត្រន ប៊ុនធឿន​និងកីឡាការិនី ម៉ូ ស្រីពៅ ទទួលបានមេដាយប្រាក់ លើវិញ្ញាសា Mixed Trio ដោយរកបាន ១៩.៣០០ពិន្ទុ​ លើក្រុម​លេខ​៣ ថៃ ដែលរកបាន ១៧.៥៨៨ពិន្ទុ និងក្រុមលេខ៤ ហ្វីលីពីន រកបាន ១៦.៥៣៣ពិន្ទុ ខណៈម្ចាស់ផ្ទះវៀតណាមឈ្នះមេដាយមាស ជាមួយពិន្ទុសរុប ២០.៤៧៨។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកកីឡាករ ជឿន ចាន់បុរី ទទួលបានមេដាយសំរឹទ្ធ លើវិញ្ញាសា Aerobic Gymnastics ឯកត្តជន ក្រោយរកបាន ១៨.៤៥០ពិន្ទុ តាមពីក្រោយម្ចាស់មេដាយមាស ថៃ រកបាន ១៩.៦០០ពិន្ទុ, ម្ចាស់ផ្ទះវៀតណាម មេដាយប្រាក់ រកបាន ១៨.៨០០ពិន្ទុ និងលេខ៤ ហ្វីលីពីន ១៧.៤០០ពិន្ទុ។

ដូច្នេះគិតត្រឹមពេលនេះ មេដាយរបស់កម្ពុជា កើនដល់ ៥២គ្រឿង លើ ១៣ប្រភេទកីឡាផ្សេងគ្នា ក្នុងចំណោម ៣៣ប្រភេទកីឡា រួមមាន៖ មាស ៧គ្រឿង, ប្រាក់ ១០គ្រឿង និងសំរឹទ្ធ ៣៥គ្រឿង (សំរឹទ្ធ ៨គ្រឿងពុំទាន់ធ្វើពិធីបំពាក់មេដាយ)។

ប្រភេទកីឡាទាំង ១៣ដែលឈ្នះមេដាយទាំងមាស ប្រាក់ និងសំរឹទ្ធ រួមមាន កីឡាប៊ូល និងប៉េតង់, វ៉ូវីណាម, ឃីកបុកស៊ីង, ចំបាប់, តេក្វាន់ដូ WT, កាយសម្ព័ន្ធ, ប្រដាល់គុនខ្មែរ, វូស៊ូ, ការ៉ាតេ, ប្រដាល់សកល, យូដូ, ជឺជិតស៊ូ និងទូកកានូ/រ៉ូអ៊ីង៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម