កីឡា
ថ្ងៃនេះកម្ពុជា ឈ្នះមេដាយសរុប ៧គ្រឿងបន្ថែម ទាំងមាស ប្រាក់ និងសំរឹទ្ធ
អត្តពលិកកម្ពុជា បន្តរកមេដាយមាស បាន ៧គ្រឿងបន្ថែមទៀត នៅថ្ងៃទី២១ ខែឧសភា នេះ ក្នុងនោះប្រភេទកីឡាវ៉ូវីណាម រកបានមេដាយមាស ១បន្ថែម និងកីឡា ១ប្រភេទថ្មីរកមេដាយជូនកម្ពុជា ផងដែរ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។
មេដាយមាសទី៨ រកបានដោយកីឡាករ ជិន ពិសិដ្ឋ និងកីឡាករ ម៉េត សុភត្ត្រា លើប្រភេទកីឡាវ៉ូវីណាម វិញ្ញាសាសម្ដែងជាក្រុម ការពារខ្លួនកាំបិតធំបុរស ២នាក់(Pair Machetes form) ដោយរកបាន ២៦៩ពិន្ទុ ដាច់ម្ចាស់ផ្ទះវៀតណាម ដែលរកបានត្រឹម ២៦៤ពិន្ទុ។ ដោយឡែកកីឡាករ ទិន ឌិន ទទួលបានមេដាយសំរិទ្ធ ក្រោយចាញ់កីឡាករវៀតណាម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើវិញ្ញាសាប្រយុទ្ធបុរស ៥៥គីឡូក្រាម។ គ្រាដែលមេដាយសំរឹទ្ធមួយទៀត រកបានដោយកីឡាករ សៀន ចាន់ហួត លើវិញ្ញាសា មេគុណដំបង ឯកត្តជនបុរស ដោយទទួលបានពិន្ទុ ២៥៩ ក្រោមម្ចាស់មេដាយប្រាក់ មីយ៉ាន់ម៉ា (២៦៤) និងម្ចាស់មេដាយមាស ឡាវ (២៦៨)។

ដោយឡែកអត្តពលិកកីឡាកាយសម្ព័ន្ធម្ពុជា បានឈ្នះមេដាយចំនួន ២គ្រឿង (ប្រាក់១ សំរឹទ្ធ១) រួមមាន កីឡាករ ហាស់ សុខហ៊, ត្រន ប៊ុនធឿន និងកីឡាការិនី ម៉ូ ស្រីពៅ ទទួលបានមេដាយប្រាក់ លើវិញ្ញាសា Mixed Trio។ ខណៈកីឡាករ ជឿន ចាន់បុរី ទទួលបានមេដាយសំរឹទ្ធ លើវិញ្ញាសា Aerobic Gymnastics ឯកត្តជន។
កីឡាបាល់ទះ វិញក៏ដណ្ដើមបានមេដាយសំរឹទ្ធដូចគ្នា ក្រោយប្រកួតឈ្នះម្ចាស់មេដាយមាស ៨សម័យកាលស៊ីហ្គេម (ថៃ) ៣សិតទល់២ នៅវគ្គដណ្ដើមមេដាយសំរឹទ្ធ។ នេះក៏ជាឈ្នះលើកដំបូងក្នុងប្រវត្តិសាស្ត្រផងដែរ។
ចុងក្រោយគឺកីឡាប្រដាល់គុនខ្មែរ រកបានមេដាយសំរឹទ្ធ១ ដោយកីឡាការិនី ទួន ស្រីពីន ក្រោយប្រកួតចាញ់កីឡាការិនីថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើប្រភេទទំងន់ ៦០គីឡូក្រាម។
ដូច្នេះគិតត្រឹមថ្ងៃទី២១ ខែឧសភានេះ កម្ពុជា ឈ្នះមេដាយសរុប ៥៧ គ្រឿង ក្នុងនោះមាស ៨គ្រឿង ប្រាក់ ១០គ្រឿង និងសំរឹទ្ធ ៣៩គ្រឿង (ក្នុងនោះ ១០គ្រឿងពុំទាន់ធ្វើពិធីបំពាក់ជាផ្លូវការ)។
មេដាយមាស ៨គ្រឿង មានលើប្រភេទកីឡាឃីកបុកស៊ីង, កីឡាប៊ូល និងប៉េតង់, កីឡាវ៉ូវីណាម, កីឡាតេក្វាន់ដូ WT និងកីឡាចំបាប់។ ចំពោះមេដាយប្រាក់ ១០គ្រឿង លើកីឡាឃីកបុកស៊ីង, កីឡាប៊ូល និងប៉េតង់, កីឡាតេក្វាន់ដូ WT, កីឡាវ៉ូវីណាម, កីឡាចំបាប់ និងកីឡាកាយសម្ព័ន្ធ។ មេដាយសំរឹទ្ធ ៣៩គ្រឿង មាននៅលើកីឡាឃីកបុកស៊ីង, កីឡាប្រណាំងទូក, កីឡាប៊ូល និងប៉េតង់, កីឡាជឺជីតស៊ូ, កីឡាវូស៊ូ, កីឡាតេក្វាន់ដូ WT, កីឡាវ៉ូវីណាម, កីឡាចំបាប់, កីឡាការ៉ាតេ, កីឡាប្រដាល់សកល, កីឡាយូដូ, ប្រដាល់គុនខ្មែរ, បាល់ទះ និងកីឡាកាយសម្ព័ន្ធ៕
អត្ថបទ ៖ មន្នីរ័ត្ន


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត