Connect with us

កីឡា

Man City គ្រងជើងឯក Premier League ជាលើកទី ៨ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប

បានផុស

នៅ

ក្រុមមេឃខៀវ Manchester City បានគ្រងជើងឯកលីគកំពូលអង់គ្លេសជាផ្លូវការហើយ កាលពីយប់ថ្ងៃទី២២ ម្សិលមិញបន្ទាប់ពីវាយបកយកឈ្នះ Aston Villa ៣-២។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងការ​ប្រកួត​នេះ ក្រុម​ភ្ញៀវ Aston Villa បាន​នាំមុខ​មុន​ដល់​ទៅ ២-០ ត្រឹម​នាទី​ ៦៩ ប៉ុន្តែ​ម្ចាស់​ផ្តះ Man City បាន​ប្រើពេល​ត្រឹមតែ ៦​ នាទី​ប៉ុណ្ណោះ ដើម្បី​វាយបក​យកឈ្នះ ដោយ​រកបាន ៣​គ្រាប់ ពោលគឺ​នៅ​នាទី​ ៧៦ នាទី​ ៧៨ និង​នាទី​ ៨១ ដែល​ធានា​គ្រប់គ្រាន់​ដើម្បី​ជួយ​ឱ្យ​ក្រុម​ក្រង​ជើងឯក​។​

​ឈ្នះ​លើក​នេះ​សម្រាប់​ក្រុម​មេឃ​ខៀវ គឺជា​ការ​ឈ្នះ​លើក​ទី​ ៨ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​នៅ​ក្របខ័ណ្ឌ​បាល់ទាត់​អង់គ្លេស​។ ប៉ុន្តែ​បើ​និយាយ​តែ​ចំពោះ ១០ ​ឆ្នាំ​ចុង​ក្រោយនេះ ​គឺ Man City បានឈ្នះ​ចំនួន ៦ ​ដង ហើយ​ជាពិសេស​ឈ្នះ ២​ ឆ្នាំ​ជាប់ៗ​គ្នា​ថែម​ទៀតផង​។ និយាយ​ដោយឡែក​ចំពោះ​អ្នកចាត់ការ លោក Pep Guardiola នេះ​គឺជា​ការ​ឈ្នះ​ពាន Premier League លើក​ទី​ ៤ សម្រាប់​លោក​ផ្ទាល់​។​

Man City ឈ្នះ​លី​គ​កំពូល​អង់គ្លេស ៨ ​ដង​រួម​មាននៅ​ឆ្នាំ​ ១៩៣៦-៣៧, ឆ្នាំ ​១៩៦៧-៦៨, ឆ្នាំ​ ២០១១-១២, ឆ្នាំ​ ២០១៣-១៤, ឆ្នាំ​ ២០១៧-១៨, ឆ្នាំ​ ២០១៨-១៩, ឆ្នាំ​ ២០២០-២១ និង​ឆ្នាំ​ ២០២១-២២​។ ជួយ​ឱ្យ​ក្លិប​ឈរ​នៅ​លេខ​៥ ជា​ក្លិប​ឈ្នះ​លី​គ​កំពូល​អង់គ្លេស​ច្រើនជាងគេ​បន្ទាប់ពី Manchester United ២០​ ដង​, Liverpool ១៩ ​ដង​, Arsenal ១៣​ ដង និង Everton ៩ ​ដង​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ជប៉ុន សម្រេច​បន្ត​ដាក់​ទណ្ឌកម្ម​កូរ៉េ​ខាង​ជើង​រយៈពេល​២ឆ្នាំ​ទៀត

ព័ត៌មានជាតិ៩ នាទីutes មុន

ស្អែក RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

កីឡា១៥ នាទីutes មុន

ភ្ញាក់ផ្អើល! ប្រវត្តិជួបគ្នានៅ UCL ក្រុម​ខ្លាំង Real Madrid មិនធ្លាប់​ឈ្នះ Arsenal សោះ

ជីវិតកម្សាន្ដ១៨ នាទីutes មុន

អ្នករៀបចំសង្ក្រាន្តវិទ្យាល័យបរសេដ្ឋ ចេញមុខសុំទោសតារាចម្រៀងម្នាក់ រឿងដេញឱ្យឈប់ច្រៀងកណ្តាលទី

ក្រសួងការងារ
ព័ត៌មានជាតិ៣១ នាទីutes មុន

ថ្នាក់ដឹកនាំក្រសួងការងារ សម្តែងការកោតសរ​សើរ​​ស្មារតីតស៊ូរបស់នាយទាហានកងពល​តូចអន្តរាគមន៍លេខ៧​ ដែលបានការពារបូរណភាពទឹកដីកម្ពុជា

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម