កីឡា
កីឡាករពីររូបជាប់ឈ្មោះជម្រុះ AFC Asian Cup ក្រោយខកខានច្រើនឆ្នាំ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ បានប្រកាសបញ្ជីឈ្មោះបឋមកីឡាករជម្រើសជាតិ ដើម្បីត្រៀមប្រកួតជម្រុះជើងឯកអាស៊ី AFC Asian Cup Qualifiers ជុំចុងក្រោយ នៅខែមិថុនា ខាងមុខ។
បញ្ជីឈ្មោះកីឡាករបឋមដែលត្រូវបានកោះហៅមាន ២៧នាក់ មកពីក្លិប ៧ផ្សេងគ្នាទាំងនៅលីគកំពូលកម្ពុជា និងលីគកំពូលម៉ាឡេស៊ី។

អ្វីដែលជាការចាព់អារម្មណ៍នោះ គឺកីឡាករ ២រូប ត្រលប់មកជាប់ជម្រើសជាតិសារជាថ្មីក្រោយខកខានច្រើនឆ្នាំ នោះគឺកីឡាករ ឡុង ភារ៉ាត់ និង កុក បូរីស។ ជាក់ស្ដែង ភារ៉ាត់ ជាប់ជម្រើសជាតិចុងក្រោយបង្អស់ក្នុងឆ្នាំ២០១៩។ ខណៈ កុក បូរីស ចូលលេងបានទៀងទាត់ និងរកគ្រាប់បាល់ជារឿយៗនៅ Sarawak United ក្នុងក្របខណ្ឌកំពូលម៉ាឡេស៊ី។ បូរីស ត្រូវបាន Sarawak ខ្ចីពីភ្នំពេញក្រោន ហើយគេជាប់ជម្រើសជាតិចុងក្រោយ កាលឆ្នាំ២០១៥។
ក្រោយបង្ហាញបញ្ជីឈ្មោះក្រុមក៏នឹងត្រូវត្រៀមប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំជាមួយទីម័រខាងកើត នៅថ្ងៃទី០២ ខែមិថុនា ខាងមុខ មុននឹងជម្រុះមកនៅត្រឹម ២៣ នាក់ចុងក្រោយ ដើម្បីចេញទៅប្រកួតជម្រុះនៅឥណ្ឌា។

ក្រុមជម្រើសជាតិឈុតធំ នឹងចាប់ផ្ដើមបេសកកម្មការប្រកួតជម្រុះជើងឯកទ្វីបអាស៊ី (AFC Asian Cup) ជុំចុងក្រោយ ក្នុងពូល D លើទឹកដីកណ្ដាលនៃប្រទេសឥណ្ឌា ដោយកម្ពុជា រួមពូលជាមួយម្ចាស់ផ្ទះឥណ្ឌា, អាហ្វហ្គានីស្ថាន និងហុងកុង ខណៈនៅវគ្គនេះមានទាំងអស់ ៦ពូល ក្នុង ១ពូលមាន ៤ក្រុម។
ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០៨ ថ្ងៃទី១១ និងថ្ងៃទី១៤ ប្រកួតតែមួយជុំប៉ុណ្ណោះ ដើម្បីរកក្រុមលេខ១ ក្នុងពូលនីមួយៗឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ដែលជាប្រកួតផ្លូវការនៅប្រទេសចិន នាឆ្នាំ២០២៣។ ដោយឡែកក្រុមលេខ២ ប្រចាំពូលនីមួយៗត្រូវរង់ចាំអ៊ុតជាមួយពូលផ្សេងៗទៀត ដើម្បីទូទាត់ពិន្ទុគ្នា យកតែ ៥ក្រុមដែលមានពិន្ទុច្រើនជាងគេប៉ុណ្ណោះឡើងទៅជុំផ្ដាច់ព្រ័ត្រ ដើម្បីទៅប្រកួតជាមួយក្រុមដែលអង្គុយរង់ចាំរួចជាស្រេចដូចជា ចិន, ជប៉ុន, ស៊ីរី, កាតា, កូរ៉េខាងត្បូង, អូស្ត្រាលី, អ៊ីរ៉ង់, អារ៉ាប់រួម, អារ៉ាប់ប៊ីសាវឌីត, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់