កីឡា
ព្រះខ័នរាជស្វាយរៀង ប៉ះជាមួយវិសាខា ក្នុងការប្រកួត«ពានរង្វាន់ខេមបូឌានលីគខាប់»ល្ងាចនេះ
គ្រូបង្វឹកនៃក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងលោក ខុនណូ នេស្ដូ (Conor Nestor) រំពឹងថា ការប្រកួតជាមួយក្លិបបាល់ទាត់វិសាខា នឹងក្លាយជាការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍មួយទៀត ក្នុងការប្រកួតយកពានរង្វាន់បាល់ទាត់ Cambodian League Cup 2022 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រល្ងាចនេះ។

លោក Conor Nestor បាននិយាយថា “វាជាការរំឭកឡើងវិញទៅដល់ការប្រកួតផ្ដាច់ព្រ័ត្រពានរបស់សម្តេចតេជោ ហ៊ុន សែន ម្ដងទៀតកាលពីឆ្នាំមុន។ ដូច្នេះយើងសង្ឃឹមថា វាជាការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍មួយទៀត។យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ”។
គ្រូបង្វឹកសញ្ជាតិអៀកឡង់រូបនេះបានឱ្យដឹងថា៖ “ពិតជាមានការផ្លាស់ប្តូរតូចមួយចំនួន ប៉ុន្តែជាទូទៅរបស់ក្រុមគឺស្រដៀងគ្នា។ ពិតណាស់ពួកគេធ្វើបានយ៉ាងល្អក្នុងការប្រកួតនេះ ហើយជាមូលហេតុដែលយើងជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ”។

ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបវិសាខា វេលាម៉ោង ៦៖៣០ នាទីល្ងាចនេះ ក្រុមឈ្នះនឹងត្រូវឡើងទៅជួបភ្នំពេញក្រោនដែលបានយកឈ្នះណាហ្គាវើលដ៍ កាលពីម្សិលមិញនៅវគ្គផ្ដាច់ព្រ័ត្រ។
សូមបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ Cambodian League Cup 2022 បង្កើតឡើងក្នុងឱកាសដែលពានរង្វាន់ League បាល់ទាត់ក្នុងស្រុក លីគទី១ និងលីគទី២ ត្រូវបានសម្រាកដោយសារមានកីឡាករត្រូវទៅចូលរួមជាមួយក្រុមជម្រើសជាតិ ប្រកួតក្នុងស៊ីហ្គេម ក្រុមហ៊ុនបានបង្កើតពាននេះឡើងដោយមានក្រុមចំនួន ១៦ ចូលរួមប្រកួត ចែកចេញជា ៤ពូល ក្នុងមួយពូលមាន ៤ក្រុម៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ