Connect with us

កីឡា

លឹម ពិសុទ្ធ អាចខកខានលេងឲ្យក្រុមជម្រើសជាតិកម្ពុជា ប្រកួតជម្រុះ AFC Asian Cup

បានផុស

នៅ

ខ្សែបម្រើប្រយុទ្ធរបស់ក្លិបភ្នំពេញក្រោន និងជាសមាជិករបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ លឹម ពិសុទ្ធ ត្រូវបានដឹងថា កំពុងទទួលរងបញ្ហារបួសសារជាថ្មី បន្ទាប់ពី​បាន​ប៉ះទង្គិច​កាលពីដើម​សប្ដាហ៍​កន្លងទៅ​ថ្មីៗ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លឹម ពិសុទ្ធ ទើបតែ​បញ្ចប់​បេសកកម្ម​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម ២៣ ​ឆ្នាំ​ នៅ​ស៊ី​ហ្គេម ខណៈ​ថ្មីៗ​នេះ​ក៏​បន្ត​មានឈ្មោះ​ចូល​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​ ដើម្បី​ប្រកួត​ជម្រុះ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី (AFC Asian Cup) នៅ​ប្រទេស​ឥណ្ឌា ផងដែរ​។ យ៉ាងណាមិញ ក្រោយ​ប្រកាស​បញ្ជី​ឈ្មោះ​បាន ១​ ថ្ងៃ កីឡាករ​វ័យ ២០ ​ឆ្នាំ​រូបនេះ បាន​ទង្គិច​ជាមួយ​គូប្រកួត​ក្នុង​ពានរង្វាន់​លី​គ​ខាប់ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ទល់នឹង​ណាហ្គា​វើ​លដ៍​។ បន្ទាប់ពី​ប៉ះទង្គិច​ លោក​ត្រូវបាន​ផ្លាស់ប្ដូរ​ចេញ​ភ្លាមៗ ដោយ​កត់សម្គាល់​ឃើញថា ​កីឡាកររូបនេះ​រងរបួស​កជើង​ខាងឆ្វេង ដែល​បណ្ដាលឱ្យ​ហើម និង​មាន​សភាព​ធ្ងន់ធ្ងរ​គួរឱ្យកត់សម្គាល់ ហើយក្រុមគ្រូពេទ្យ​កំពុងតាមដាន​។

​ការណ៍​នេះត្រូវ​គេ​ដាក់​ក្ដី​ព្រួយបារម្ភ​ថា ​រូបគេ​អាច​នឹង​អវត្តមាន​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុងការ​ប្រកួត​នាពេល​ដ៏​ខ្លី​ខាងមុខ ខណៈ​របួស​នេះ​បើតាម​ការសន្និដ្ឋាន​ គឺអាច​ប្រើ​រយៈពេល​ព្យាបាល​ដល់​ទៅ ១​ ខែ ព្រោះ​ករណីនេះ​ទើប​កើត​លើ​កីឡាករ​ជម្រើសជាតិ ២ ​រូប​ផ្សេងទៀត ដូចជា ទេស សម្បត្តិ និង អ៊ា​ន ពិសី កាលពីពេល​ថ្មីៗ​នេះ​ដូចគ្នា​។​

​គួរ​រំ​ឮ​កថា​ប្រសិនបើ លឹម ពិសុទ្ធ រងរបួស​រហូតដល់​ឈាន​មិនអាច​ចូលរួម​ប្រកួត នោះ​វា​នឹង​ក្លាយជា​លើក​ទី​ ២ ហើយ​សម្រាប់​រូបគេ​ដែល​ដកខ្លួន​ពី​ជម្រើសជាតិ​ដោយសារ​បញ្ហា​របួស ខណៈ​កាលពីដើមឆ្នាំ​គេ​បាន​ជួប​បញ្ហា​របួស​ម្ដង​ហើយ គឺ​បែក​ទ្រនាប់​ជង្គង់ ក្នុងអំឡុងពេល​ប្រមូលផ្ដុំ​ជម្រើសជាតិ​អាយុ​ក្រោម ២៣ ​ឆ្នាំ​កម្ពុជា ប្រកួត​ក្នុង​ពានរង្វាន់ AFF U-23 Championship ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ខណៈ​ក្រោយមក​គេ​ទើបតែ​ជាសះស្បើយ និង​បាន​ជួយ​ក្រុម​ប្រកួត​ក្នុង​ស៊ី​ហ្គេម លើក​ទី​ ៣១ នៅ​ប្រទេស​វៀតណាម​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម