កីឡា
កីឡាករកូនកាត់ខ្មែរអាមេរិក១រូប កំពុងត្រូវបានអ្នកស្នេហាវិស័យបាល់ទាត់ ចង់ឃើញចូលក្រុមជម្រើសជាតិកម្ពុជា
កីឡាករ Nick Taylor ដែលថ្មីៗនេះត្រូវបាននិយាយព្រោងព្រាតថាជាកីឡាករ ១រូបលេងនៅលីគទី៣ សហរដ្ឋអាមេរិក ដែលមានឈាមជ័រកូនកាត់ខ្មែរ ខណៈរូបគេត្រូវបានមើលឃើញសមត្ថភាព និងចង់ឱ្យចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា។
ខ្សែប្រយុទ្ធ Nick Taylor កើតនៅរដ្ឋតិចសាស សហរដ្ឋអាមេរិក មានម្តាយជាជនជាតិខ្មែរ និងឪពុកជនជាតិអាមេរិក។ គេមានវ័យ២៣ឆ្នាំ និងកំពុងប្រកបអាជីពក្នុងក្រុម Orlando City B នៃលីគលំដាប់ទី៣ MSL Next Pro របស់សហរដ្ឋអាមេរិក។

Nick Taylor មានកម្ពស់ ១.៧៨ម៉ែត្រ គឺជាថ្នាលយុវជនរបស់ក្រុម Dallas Texans, New Mexico Lobos, SMU Mustangs និង UCF Knights មុនផ្លាស់មកកាន់ Orlando City B នៅដើមឆ្នាំ ២០២២៕
បន្ទាប់ពីដឹងដំណឹង ជាពិសេសបានឃើញវីដេអូសមត្ថភាពរបស់គេ មានអ្នកគាំទ្រមួយចំនួនធំ បានសំណូមពរសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឱ្យធ្វើការកោះហៅមកចូលរួមក្រុមជម្រើសជាតិ ខណៈបច្ចុប្បន្នក៏កំពុងត្រៀមបេសកកម្មប្រកួតជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី (AFC Asian Cup) ពីថ្ងៃទី០៨-១៦ ខែមិថុនា នៅប្រទេសឥណ្ឌា ថែមទៀតផង។
លើសពីនេះទៅទៀត រូបគេក៏ត្រូវបានឃើញអ្នកចាត់ការក្រុមជម្រើសជាតិ លោក ឈូក ពិសិដ្ឋ ដែលជាអ្នករៀបចំកិច្ចការនានារបស់ក្រុមជម្រើសជាតិកម្ពុជា គ្រប់ឈុត ចុចតាមដាន (Follow) នៅលើបណ្ដាញទំនាក់ទំនងសង្គម Instagram ថែមទៀត ដែលអាចបានសេចក្ដីថាលោក ក៏ដូចជាក្រុមការងារបានចាប់អារម្មណ៍លើរូបគេផងដែរ ហើយអាចនឹងមានទំនាក់ទំនងអ្វីមួយនៅពីក្រោយក៏ថាបាន។
ប៉ុន្តែយ៉ាងណាមិញ គេនៅរង់ចាំមើលផងដែរ ដ្បិតពេលវេលានៃការប្រកួតរបស់ក្រុមជម្រើសជាតិនាពេលខាងមុខ គឺនៅសេសសល់ប្រហែលជិត ២សប្ដាហ៍៕
អត្ថបទ ៖ មន្នីរ័ត្ន


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង