កីឡា
ស្មៅកីឡដ្ឋានប្រកួតផ្ដាច់ព្រ័ត្រ UCL ទើបក្រាលហើយថ្មីៗ ខណៈគ្រូ Liverpool កំពុងមានកង្វល់
ការព្រួយបារម្ភបានលើកឡើងជុំវិញស្មៅនៃទីលានប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រវាង Liverpool ជាមួយ Real Madrid ខណៈដែលវាលស្មៅទើបតែត្រូវបានបញ្ចប់ការក្រាលថ្មី ត្រឹមម៉ោង ១ទាបភ្លឺថ្ងៃព្រហស្បត្តិ៍កន្លងទៅ ដោយសារតែការរុះរើយ៉ាងឆាប់រហ័សពីវេទិកាឆាកប្រគុំតន្ត្រី ដើម្បីមករៀបចំជាវេទិការប្រកួតបាល់ទាត់វិញ។

ការផ្លាស់ប្ដូរទីលាននៅនាទីចុងក្រោយសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League បាននាំឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើស្ថានភាពទីលាន។ កាលពីខែកុម្ភៈ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអ៊ឺរ៉ុប (UEFA) បានបញ្ជាក់ថាការប្រកួតវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០២១-២២ ដែលគ្រោងនឹងធ្វើនៅទីក្រុង St Petersburg របស់រុស្សី ត្រូវបានផ្លាស់ប្ដូរទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំងវិញ ដោយសារសង្រ្គាមដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន។
ជាលទ្ធផល វាបានធ្វើឱ្យអ្នករៀបចំការប្រកួត ប្រញាប់ប្រញាល់រៀបចំកីឡដ្ឋាន Stade de France ក្នុងទីក្រុងប៉ារីស ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសៅរ៍នេះ។
កីឡដ្ឋាន Stade de France បាននឹងកំពុងរៀបចំសងវិញនូវព្រឹត្តិការណ៍នានាដែលត្រូវបានលើក ដោយសារតែជំងឺរាតត្បាតកូវីដ-១៩។ ដោយនៅត្រឹមយប់ថ្ងៃសៅរ៍ កីឡដ្ឋានទើបតែបញ្ចប់ការប្រគុំតន្រ្តីមួយ។ បន្ទាប់មក ផែនការគឺផ្តោតលើការរៀបចំទីលានបាល់ទាត់ឱ្យទាន់ពេលសម្រាប់ការប្រកួត Nations League របស់បារាំងជាមួយដាណឺម៉ាក នៅថ្ងៃទី០៣ ខែមិថុនា។

ប្រការទាំងនេះហើយបានធ្វើឱ្យគ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp សម្ដែងក្ដីព្រួយបារម្ភចំពោះទីលាន ដែលអាចនាំឱ្យមានបញ្ហាដល់ការប្រកួត។ «ប្រាកដណាស់ ប្រសិនបើអ្នកឈ្នះ អ្នកមិនខ្វល់ពីទីលាននោះទេ វាងាយស្រួលនិយាយ។ មិនដឹងថាអាក្រក់ ឬល្អនោះទេ គ្រាន់តែឃើញប៉ុណ្ណោះ។ ប្រហែលជាល្អឥតខ្ចោះ ប៉ុន្តែវាមើលទៅមិនល្អឥតខ្ចោះ។» សម្ដីរបស់លោក Klopp។
Liverpool នឹងត្រូវប៉ះជាមួយ Real Madrid ក្នុងប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២ ម៉ោង ២:០០ ទៀបភ្លឺ (ម៉ោងកម្ពុជា)៕
អត្ថបទ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ