Connect with us

កីឡា

ភ្នំពេញក្រោន ឈ្នះជើងឯកខេមបូឌានលីគ​ខាប់ និង​ជា​ក្លិប​ដំបូង​គេ​ឈ្នះ​ពាន​រង្វាន់​បាល់​ទាត់​កម្ពុជា ៣ផ្សេងគ្នា

បានផុស

នៅ

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក​ខេ​ម​បូ​ឌា​ន​លី​គ​ខាប់ រដូវ​កាល​២០២២ ជា​ផ្លូវការ ក្រោយ​យកឈ្នះ​វិសាខា នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ២-១ នា​ល្ងាច​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២២ នៅ​កីឡដ្ឋាន​ស្មា​ត​អ​អេស​អិន​។

​នេះ​ជា​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​ដោយ​នៅ​វគ្គ​ទី​១ ក្រុម​ទាំង​ពីរបាន​ត្រឹម​ស្មើគ្នា ០-០ ប៉ុន្តែ​ចូលដល់​វគ្គ​ទី​២ ទើប​កីឡាករ ប្រាក់ ធី​វ៉ា រក​គ្រាប់​បាល់​នាំមុខ​ឱ្យ​ភ្នំពេញ​ក្រោ​ន នៅ​នាទី​៥០​។ ការប្រកួត​កាន់តែ​តានតឹង ដោយនៅ​នាទី​៦១ កីឡាករ​វិសាខា​ម្នាក់​ត្រូវបាន​អាជ្ញាកណ្ដាល​បណ្ដេញចេញ (​កាត​ក្រហម​) ក្រោយ​បង្ក​កំហុស​វាយ​ទៅលើ​កីឡាករ​ភ្នំពេញ​ក្រោ​ន​។ យ៉ាងណាមិញ​ទោះ​នៅសល់​គ្នា ១០​នាក់ វិសាខា ក៏បាន​សង​វិញ​បាន​មួយ​គ្រាប់​នៅ​នាទី​៨៣ ដោយ​កីឡាករ Khan Mohammad Faez ធ្វើឱ្យ​ការប្រកួត​កាន់តែ​ក្ដៅកគុក ប៉ុន្តែ​ចូលដល់​នាទី​៨៧ ភ្នំពេញ​ក្រោ​ន បាន​នាំមុខ​ជាថ្មី ធ្វើបាន​សម្រេច​ដោយ​កីឡាករ Yudai Ogawa ហើយក៏​ជា​គ្រាប់​ជ័យជម្នះ​ផងដែរ​។

ដូច្នេះ​ការ​ឈ្នះ​នេះ​ គឺ​ធ្វើឱ្យ​ភ្នំពេញ​ក្រោ​ន ឈ្នះ​ពាន​ខាម​បូ​ឌា​ន​លី​គ​ខាប់ ដំបូង​គេ ដ្បិត​ឆ្នាំ​កន្លងទៅ​ខកខាន​ក្នុងការ​រៀបចំ​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយសារ​កូ​វីដ​។ ខណៈ​ការ​ឈ្នះ​នេះ​ផងដែរ ក៏​ធ្វើឱ្យ​ភ្នំពេញ​ក្រោន ក្លាយជា​ក្លិប​ដំបូង​គេ​ដូចគ្នា ដែល​ស្គាល់​ពាក្យ​ឈ្នះ​ពានរង្វាន់​៣ រួច​ជា​នៅ​កម្ពុជា រួមមាន​លី​គ​កំពូល​កម្ពុជា (៧​ដង​) ពានរង្វាន់​សម​តេច​តេ​ជោ ហ៊ុន សែន (២​ដង​) និង​ខេ​ម​បូ​ឌា​ន​លី​គ​ខាប់ (១​ដង​) ចាប់តាំងពី​ក្លិប​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០១ មក​៕

អត្ថបទ​ ៖ មន្នី​រ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៩ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣៦ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣៧ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៤៤ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម