Connect with us

កីឡា

ត្រៀម​បើក​ជំរំហ្វឹកហាត់ តេស្តជ្រើសរើសកីឡាការិនីសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣

បានផុស

នៅ

សហព័ន្ធកីឡាបាល់ទះកម្ពុជា កំពុងត្រៀមក្នុងការធ្វើតេស្តជ្រើសរើសកីឡាការិនីសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានលើក​ឡើង​ថា ពាក់ព័ន្ធជាមួយការជ្រើសរើសកីឡាការិនី ផែនការរបស់សហព័ន្ធនឹងរៀបចំការជ្រើសរើសកីឡាការិនី ដែលមាន​ក្នុង​ដៃស្រាប់​ប្រមាណជា ៣០នាក់ ដើម្បីធ្វើតេស្ត ជាមួយនឹងគណៈកម្មការបច្ចេកទេសដើម្បីនឹងចូលជំរំហ្វឹកហាត់។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គលេខាធិការដដែលរូបនេះបានបន្ថែមមទៀតថា ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងវិញ្ញាសាបាល់ទះក្នុងសាលក្ដី ឆ្នេរខ្សាច់ក្ដី គឺទាមទារឱ្យមានវិញ្ញាសាបាល់ទះនារីដែរ នោះទើបអាចមានសិទ្ធិ​ដាក់វិញ្ញាសានេះទៅក្នុងការប្រកួតបាន។ ដូច្នេះហើយសហព័ន្ធមិនព្រងើយកន្តើយទេ ហើយក៏ចង់រៀបចំឱ្យបានទាន់ពេលវេលា ដើម្បីយកឱកាសដាក់វិញ្ញាសាកីឡាបាល់ទះនេះនៅក្នុងប្រទេសកម្ពុជា។

បាល់ទះកម្ពុជា ទើបតែបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម លើវិញ្ញាសាបុរសក្នុងសាល (ដោយទទួលបានមេដាយសំរឹទ្ធ) និងបាល់ទះឆ្នេរខ្សាច់ (មិនទទួលបានមេដាយ) ប៉ុន្តែពុំមានក្រុមបាល់ទះនារីចូលរួមប្រកួតនោះទេ ខណៈជាការត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាបានគ្រោងសម្រាប់វិញ្ញាសាបាល់ទះនារី ដើម្បីដាក់បញ្ចូលទៅក្នុងព្រឹត្តិការណ៍ដែលធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដងមួយនេះ។

ប្រភេទកីឡាបាល់ទះ សម្រាប់វិញ្ញាសានារី ត្រូវបានដាក់បញ្ចូលទៅក្នុងការប្រកួតកាលពីឆ្នាំ១៩៧៧ មក ប៉ុន្តែកម្ពុជា ពុំដែលមានក្រុមបាល់ទះនារីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះឡើយ។ សម្រាប់ឆ្នាំ២០២៣ វាគឺជលើកដំបូងដែលបាល់ទះនារីកម្ពុជា បង្ហាញខ្លួននៅស៊ីហ្គេម៕ 

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម