កីឡា
U-19 កម្ពុជា ប្រមូលផ្ដុំកីឡាករជិត ៦០នាក់ ធ្វើតេស្តដំណាក់កាលទី១ ត្រៀមប្រកួតពានយុវជនអាស៊ាន
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការកោះហៅកីឡាករប្រមាណជិត៦០នាក់ មកពីក្លិបចំនួន១៨ នៅលីគកំពូលកម្ពុជា ក៏ដូចជាលីគទី២ ដើម្បីធ្វើតេស្តជ្រើសរើសចូលក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ត្រៀមលេងពានយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៩ឆ្នាំ នៅខែកក្កដា ខាងមុខ។

យោងតាមបញ្ជីឈ្មោះកីឡាករប្រមាណជិត ៦០នាក់នោះមានមកពីក្លិបនៅលីគកំពូលកម្ពុជា ដូចជាអង្គរថាយហ្គឺរ, ភ្នំពេញក្រោន, បឹងកេត, វិសាខា, ណាហ្គាវើលដ៍, កងយោធពលខេមរភូមិន្ទ, គីរីវង់សុខសែនជ័យ។ ដោយឡែកកីឡាករមកពីលីគទី២ វិញរួមមានមកពីក្លិប ព្រៃវែង, អាស៊ីអឺរ៉ុបយូណាយធីត, កោះកុង, អគ្គិសនីកម្ពុជា, សូលទីឡូអង្គរ, នគរបាលជាតិ, បន្ទាយមានជ័យអែហ្វស៊ី, សៀមរាបអែហ្វស៊ី, អាយអេសអាយ ដង្កោរសែនជ័យ, ណិចស្តិបអែហ្វស៊ី និង U-18 សាលាបាល់ទាត់ជាតិបាទី។

បន្ទាប់ពីការធ្វើតេស្តនេះហើយ យុវជនទាំងនោះនឹងត្រូវមានការជម្រុះចេញមួយចំនួន ដើម្បីបន្តដំណាក់កាលទី២ មុននឹងការជ្រើសរើសចុងក្រោយ នៅអំឡុងចុងខែមិថុនា ខាងមុខនេះ។
គួរបញ្ជាក់ថា នេះជាការជ្រើសរើសកីឡាករដើម្បីត្រៀមលេងពានយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ឆ្នាំ (AFF U-19 Championship) ដែលគ្រោងធ្វើពីថ្ងៃទី០២ ដល់ថ្ងៃទី១៥ នៅខែកក្កដា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។

ការចូលរួមប្រកួតពានរង្វាន់ខាងលើក៏ជាត្រៀមចូលរួមប្រកួតពានរង្វាន់វគ្គជម្រុះជើងឯកយុវជនអាស៊ីអាយុក្រោម ២០ឆ្នាំ (AFC U-20 Asian Cup 2023 Qualifiers) សម្រាប់ឆ្នាំ២០២៣ ដូចគ្នា។ ជាក់ស្ដែង U-20 កម្ពុជា ស្ថិតនៅពូល I ជាមួយម្ចាស់ផ្ទះតាជីគីស្ថាន, លីបង់ និងសិង្ហបុរី។ ការប្រកួតគ្រោងនឹងធ្វើឡើងនៅទឹកដីកណ្ដាល ហើយចាប់ផ្ដើមប្រកួតពីថ្ងៃទី១០-១៨ ខែកញ្ញា ឆ្នាំ២០២២៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៥ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?