កីឡា
ប្រធានក្រុមជម្រើសជាតិ សឿយ វិសាល ទុកការប្រកួតជាមួយទីម័រ ដើម្បីរកចំណុចខ្លាំង និងខ្សោយ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមជម្រើសជាតិទីម័រខាងកើត នាល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ ខណៈសមាជិកក្រុមព្រះខ័នរាជស្វាយរៀង និងជាប្រធានក្រុមជម្រើសជាតិ កីឡាករ សឿយ វិសាល បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតនេះ។
ថ្លែងក្នុងសន្និសីទសារព័តមានមុនការប្រកួតមកដល់ សឿយ វិសាល បាននិយាយដូច្នេះថា «សម្រាប់ចំណាប់អារម្មណ៍របស់ខ្ញុំ នៅការប្រកួតថ្ងៃស្អែក វាជាការប្រកួតមួយដែលល្អសម្រាប់ក្រុមរបស់ពួកយើងដើម្បីស្វែងរកចំណុចខ្វះខាត និងចំនុចល្អដើម្បីយើងត្រៀមលេងអាស៊ានខាប់ (AFC Asian Cup) នៅឥណ្ឌា។ ការប្តេជ្ញាចិត្តពួកយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីស្វែងរកជ័យជម្នះជូនប្រទេសរបស់យើង និងអ្នកគាំទ្ររបស់ពួកយើង។»
«ការលេងជាមួយទីម័រ កាលយើងជាមួយពីមុន ទម្រង់របស់ពួកគេក៏មានចំនុចល្អរបស់គេច្រើន ហើយកម្រិតរបស់គេជាមួយយើងក៏មិនលើសខ្វះគ្នាប៉ុន្មានដែរ តែបើឥលូវខ្ញុំគិតថាពួកគេហ៊ានលេង ពេលដែលយើងបានចាញ់គេ។ ហើយសម្រាប់ការប្រកួតថ្ងៃស្អែកយើងរង់ចាំមើលបន្ថែមទៀត។» ប្រធានក្រុមព្រះខ័នរាជស្វាយរៀងដដែលរូបនេះបានបន្ត។
សូមបញ្ជាក់ថា ការប្រកួតរវាង កម្ពុជា ជាមួយ ទីម័រខាងកើត នាវេលាម៉ោង ៧យប់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍បាយ័ន និង BTV News ផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ