កីឡា
ចប់ស៊ីហ្គេមនៅវៀតណាមភ្លាម CAMSOC កោះសហព័ន្ធកីឡាជាតិ ប្រជុំដើម្បីត្រៀមបន្តស៊ីហ្គេម នៅកម្ពុជា
ក្រោយបញ្ចប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ (CAMSOC) បានកោះប្រជុំជាមួយសហព័ន្ធកីឡាជាតិទាំងអស់ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីវែកជែកពីចិត្តសាស្ដ្រ និងចំណុចខ្លាំង-ចំណុចខ្សោយ ដើម្បីពង្រឹងបច្ចេកទេសកីឡាត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា កិច្ចប្រជុំនេះ ផ្ដោតលើរបៀបវារៈសំខាន់ៗចំនួន ២ រួមមាន៖ ទី១-ការត្រៀមខ្លួនធ្វើសៀវភៅបច្ចេកទេស (Technical Handbook) ដើម្បីកំណត់នូវបទបញ្ជាការប្រកួតតាមប្រភេទកីឡានីមួយៗ និងទី២-វែកញែក និងស្វែងរកឲ្យឃើញនូវអ្វីដែលជាចិត្តសាស្ដ្រ ក៏ដូចជាចំណុចខ្លាំង និងចំណុចខ្សោយ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ទៅលើរឿងបច្ចេកទេស ដែលត្រូវញែកឲ្យបានច្បាស់អំពីអ្វីដែលជាចំណុចខ្វះខាតក្នុងការប្រកួតនេះ ហើយយកមកធ្វើជាមេរៀន និងបទពិសោធន៍ ក្នុងការរៀបចំយុទ្ធសាស្ដ្របច្ចេកទេស ត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។
ក្រោយឆ្លងកាត់ការពិភាក្សា និងពិនិត្យម្ដងមួយចំណុចៗ ទៅលើអ្វីដែលជាការខ្វះខាតក្នុងការប្រកួត បច្ចេកទេស ចិត្តសាស្ដ្រ និងការថែទាំសុខភាពកីឡាករជាដើម បានធ្វើឲ្យសហព័ន្ធទាំងអស់ យល់កាន់តែច្បាស់អំពីភារកិច្ចរបស់ខ្លួន ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ។ ពោលគឺភារកិច្ចទី១ ធ្វើយ៉ាងណាអភិវឌ្ឍន៍បច្ចេកទេសកីឡាករ-កីឡាការិនីឲ្យឈានដល់ស្ដង់ដារ និងអាចស្វែងរកឧត្តមភាពក្នុងការប្រកួតកីឡាស៊ីហ្គេម ២០២៣ ឲ្យបាន និងភារកិច្ចទី២ សហព័ន្ធជាតិនីមួយៗ ត្រូវរៀបចំការប្រកួតតាមប្រភេទកីឡារបស់ខ្លួន ជាមួយសហព័ន្ធអន្ដរជាតិឲ្យរលូន ចប់ចុងចប់ដើម និងទទួលបានជោគជ័យ។
ចំពោះការងាររៀបចំសៀវភៅបច្ចេកទេស (Technical Handbook) វិញ CAMSOC បានជំរុញឲ្យសហព័ន្ធជាតិនីមួយៗ ត្រូវរៀបចំឲ្យបានរួចរាល់ មុនកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ លើកទី២ នៅរាជធានីភ្នំពេញ ដែលគ្រោងរៀបចំចន្លោះថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២២ ខាងមុខ ដែលជាកិច្ចប្រជុំចុងក្រោយ ដើម្បីធ្វើការកំណត់ប្រភេទកីឡា និងកំណត់វិញ្ញាសាចុងក្រោយ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន៕
អត្ថបទ ៖ មន្នីរ័ត្ន


-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច