Connect with us

កីឡា

មុនជួបគ្នាល្ងាចនេះ កម្ពុជា មានប្រវត្តិឈ្នះទីម័រខាងកើត ៥ ដង ក្នុងចំណោមពេលប៉ះគ្នា ៨ ដង

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នាល្ងាចថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២២ នេះ ខណៈបើក្រឡេកមកមើលប្រវត្តិជួបគ្នា កម្ពុជា ហាក់មានប្រៀបជាង ដ្បិតម្ចាស់ផ្ទះធ្លាប់ឈ្នះច្រើនលើក្រុមមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រវត្តិជួបគ្នា កម្ពុជា ជាមួយ ទីម័រខាងកើត គឺធ្លាប់ជួបគ្នាចំនួន ៨ ដង គិតចាប់តាំងពីឆ្នាំ ២០០៦ ហើយជាលទ្ធផល កម្ពុជា បានយកឈ្នះ ៥ ដង ទីម័រខាងកើត ឈ្នះតែម្ដងគត់ និង ២ ដងទៀតស្មើគ្នា ២-២ ទាំងពីរលើក 

ខាងក្រោមគឺលទ្ធផល នៃប្រវត្តិជួបគ្នារបស់ក្រុមទាំងពីរ ៖

– ឆ្នាំ២០០៦ ៖ កម្ពុជា ៤-១ ទីម័រខាងកើត (វគ្គជម្រុះ ជើងឯកអាស៊ាន)

– ឆ្នាំ២០០៨ ៖ កម្ពុជា ២-២ ទីម័រខាងកើត (វគ្គជម្រុះ ជើងឯកអាស៊ាន)

– ឆ្នាំ២០១០ ៖ កម្ពុជា ៤-២ ទីម័រខាងកើត ((វគ្គជម្រុះ ជើងឯកអាស៊ាន)

– ឆ្នាំ២០១២ ៖ ទីម័រខាងកើត ៥-១ កម្ពុជា (វគ្គជម្រុះ ជើងឯកអាស៊ាន)

– ឆ្នាំ២០១៤ ៖ កម្ពុជា ៣-២ ទីម័រខាងកើត (វគ្គជម្រុះ ជើងឯកអាស៊ាន)

– ឆ្នាំ២០១៦ ៖ កម្ពុជា ២-០ ទីម័រខាងកើត (មិត្តភាពអន្តរជាតិ)

– ឆ្នាំ២០១៦ ៖ កម្ពុជា ៣-២ ទីម័រខាងកើត (វគ្គជម្រុះ ជើងឯកអាស៊ាន)

– ឆ្នាំ២០១៨ ៖ កម្ពុជា ២-២ ទីម័រខាងកើត (មិត្តភាពអន្តរជាតិ)

សូមបញ្ជាក់ថា ការប្រកួតរវាង កម្ពុជា ជាមួយ ទីម័រខាងកើត នាវេលាម៉ោង ៧ យប់ ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍បាយ័ន និង BTV News ផងដែរ៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២១ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម