កីឡា
កម្ពុជា ចេញបញ្ជីឈ្មោះផ្លូវការកីឡាករ ២៣ នាក់ ទៅប្រកួត AFC Asian Cup នៅ ឥណ្ឌា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅរសៀលថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២២ បានប្រកាសបញ្ជីឈ្មោះកីឡាករជម្រើសជាតិ ២៣ នាក់ ជាផ្លវការ ដើម្បីត្រៀមប្រកួតជម្រុះជើងឯកអាស៊ី AFC Asian Cup Qualifiers ជុំចុងក្រោយ នៅខែមិថុនា ខាងមុខ។
បញ្ជីឈ្មោះកីឡាករ ២៣ នាក់ ចុងក្រោយជាផ្លូវការ មកពីក្លិប ៧ ផ្សេងគ្នា ទាំងនៅលីគកំពូលកម្ពុជា និងលីគកំពូលម៉ាឡេស៊ី។

អ្វីដែលជាការចាប់អារម្មណ៍នោះ កីឡាករថ្មី ១ រូបចុងក្រោយ ប្រាក់ ធីវ៉ា ក៏មានឈ្មោះក្នុងបញ្ជីផងដែរ។ ចំពោះកីឡាករដែលត្រូវបានជម្រុះចេញមាន ៥ នាក់ រួមមាន ប្រាក់ មុន្នីឧត្តម, មិន រតនៈ, គី រីណា, សឿត ណាវ៉ា និងជា សុខម៉េង។
ការប្រកាសនេះគឺមុនការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំជាមួយ ទីម័រខាងកើត នៅថ្ងៃទី ០២ ខែមិថុនានេះ នាវេលាម៉ោង ៧ យប់ ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍បាយ័ន និង BTV News ផងដែរ។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិឈុតធំ នឹងចាប់ផ្ដើមបេសកកម្មការប្រកួតជម្រុះជើងឯកទ្វីបអាស៊ី (AFC Asian Cup) ជុំចុងក្រោយ ក្នុងពូល D លើទឹកដីកណ្ដាល នៃប្រទេសឥណ្ឌា ដោយកម្ពុជា រួមពូលជាមួយម្ចាស់ផ្ទះឥណ្ឌា, អាហ្វហ្គានីស្ថាន និងហុងកុង ខណៈនៅវគ្គនេះមានទាំងអស់ ៦ ពូល ក្នុង ១ ពូលមាន ៤ ក្រុម។

ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ០៨ ថ្ងៃទី ១១ និងថ្ងៃទី ១៤ ប្រកួតតែមួយជុំប៉ុណ្ណោះ ដើម្បីរកក្រុមលេខ ១ ក្នុងពូលនីមួយៗឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ដែលជាប្រកួតផ្លូវការនៅប្រទេសចិន នាឆ្នាំ ២០២៣។ ដោយឡែកក្រុមលេខ ២ ប្រចាំពូលនីមួយៗត្រូវរង់ចាំអ៊ុតជាមួយពូលផ្សេងៗទៀតដើម្បីទូទាត់ពិន្ទុគ្នា យកតែ ៥ ក្រុម ដែលមានពិន្ទុច្រើនជាងគេប៉ុណ្ណោះឡើងទៅជុំផ្ដាច់ព្រ័ត្រ ដើម្បីទៅប្រកួតជាមួយក្រុមដែលអង្គុយរង់ចាំរួចជាស្រេចដូចជា ចិន, ជប៉ុន, ស៊ីរី, កាតា, កូរ៉េខាងត្បូង, អូស្ត្រាលី, អ៊ីរ៉ង់, អារ៉ាប់រួម, អារ៉ាប់ប៊ីសាវឌីត, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់