Connect with us

កីឡា

កម្ពុជា វាយបក​យកឈ្នះ ទី​ម័​រ​ខាងកើត ២​ទល់​១ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ

បានផុស

នៅ

ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​ឈ្នះ ទី​ម័​រ​ខាងកើត ដោយ​លទ្ធ​ល ២-១ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​កម្ដៅ​សាច់ដុំ នា​ល្ងាច​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ការ​ប្រកួត​ដែល​គេ​រំពឹងថា​កម្ពុជា មាន​សម្ទុះ​ជាង​នោះ កម្ពុជា​បាន​ដាក់​សម្ពាធ​ច្រើន ប៉ុន្តែ​ត្រូវបាន​ទី​ម័​រ​ខាងកើត ព្យាយាម​រក្សា​លំនឹង​ការប្រកួត​បាន​ល្អ ហើយ​គេ​ក៏បាន​បង្កើន​សម្ទុះ​មកវិញ រហូតដល់​អាច​រក​គ្រាប់​បាល់​នាំមុខ​បាន​មុន​នៅ​នាទី​២៣ ដោយ​កីឡាករ Mouzinho Barreto de Lima ដែលជា​កីឡាករ​ចំណូល​ថ្មី​របស់​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ នៃ​លី​គ​កំពូល​កម្ពុជា​។ បន្ត​មក​ទៀត​កម្ពុជា ព្យាយាម​រក​គ្រាប់​បាល់​តាម​ស្មើ ​ប៉ុន្តែ​ហាក់​ត្រូវបាន​គ្រប់គ្រង​ការប្រកួត​ដោយ ទី​ម័​រ​ខាងកើត ដដែល និង​បានអូសបន្លាយ​ដល់​នាទី​៤១ ទើប​កម្ពុជា​ទៅវិញ​បា​នរក​គ្រាប់​បាល់​តាម​ស្មើដោយ​កីឡាករ កែវ សុខ​ផេង និង​បាន​រក្សា​លទ្ធផល ១​ទល់​១ ដល់​ចប់​វគ្គ​ទី​១​។

ចូល​ដល់​វគ្គ​ទី​២ កម្ពុជា ដែល​ត្រូវការ​គ្រាប់​បាល់​មកវិញ​ជា​ចាំបាច់​ក្នុងនាម​ជា​ម្ចាស់ផ្ទះ បានដាក់​សម្ពាធ​មកលើ​ទី​ម័​រ​ខាងកើត ជារឿយៗ ប៉ុន្តែ​ពុំ​អាចធ្វើ​បានសម្រេច​ភ្លាមៗ​ឡើយ​ជាមួយនឹង​ឱកាស​ម្ដង​ជា​ពីរដង​។ យ៉ាងណាមិញ​ចូលដល់​នាទី​៨៣ គ្រាប់​បាល់​របស់​កម្ពុជា បានកើត​ឡើង ដែល​ធ្វើបាន​សម្រេច​ដោយ​កីឡាករ ជួន ចាន់​ចាវ ហើយ​បន្ទាប់​មក​ទៀត ​នាទី​ដែល​សេសសល់​ក្រុម​ទាំង​ពីរបាន​ត្រឹម​មានឱកាស​ខ្លះៗ​ទៅវិញទៅមក តែ​ពុំមាន​គ្រាប់​បាល់​បន្ត​កើតឡើង​ឡើយ ដែល​ធ្វើឱ្យ​លទ្ធផល​បញ្ចប់​ជា​ផ្លូវការ កម្ពុជា បានឈ្នះ ទី​ម័​រ​ខាងកើត ២-១​។

​នេះ​ជាការ​បង្កើន​ការ​ឈ្នះ​បន្ថែមទៀត​សម្រាប់​កម្ពុជា លើ​ទី​ម័​រ​ខាងកើត ខណៈ​ប្រកួត ៩​ប្រកួត គិត​ចាប់តាំងពី​ឆ្នាំ​២០០៦ កម្ពុជា បាន​យកឈ្នះ ៦​ដង ទី​ម័​រ​ខាងកើត ឈ្នះ​តែម្ដង​គត់ និង ២​ដង​ទៀត​ស្មើគ្នា ២-២ ទាំង​ពីរលើក៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម