Connect with us

កីឡា

កីឡាករព្រះខ័នរាជស្វាយរៀង ២ រូប បង្ហាញខ្លួនជាលើកដំបូងជាមួយក្រុមជម្រើសជាតិកម្ពុជា ឈុតធំ យប់មិញ

បានផុស

នៅ

សមាជិករបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ២ រូប កាលពី​យប់​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២២ ម្សិលមិញ បានបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុមជម្រើសជាតិកម្ពុជាឈុតធំ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ ជាមួយ​ទី​ម័​រ​ខាងកើត នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ព្រះខ័ន​រាជ​ស្វាយរៀង មាន​កីឡាករ​ចំនួន ៤ ​រូប​ក្នុង​បញ្ជី​កីឡាករ ២៣​ នាក់​ចុងក្រោយ ក្នុងនោះ​រួមមាន​ប្រធាន​ក្រុម សឿ​យ វិសាល​, អ៊ា​ន ពិសី​, ឡុង ភា​រ៉ា​ត និង ជូ ស៊ី​នទី​។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ កីឡាករ ឡុង ភា​រ៉ា​ត ជាមួយ នឹង ជូ ស៊ី​នទី បាន​ឱកាស​បង្ហាញខ្លួន​ជា​លើកដំបូង​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ឈុត​ធំ ចាប់តាំងពី​ពី​ពួកគេ​ធ្លាប់បាន​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​មក​។​

​ឡុង ភា​រ៉ា​ត យប់មិញ​បានបង្ហាញ​ខ្លួន​ក្នុង​ជម្រើស ១១ ​នាក់​ដំបូង និង​បង្ហាញខ្លួន​បាន ៧២ ​នាទី ខណៈ​ជូ ស៊ី​នទី ដែល​ប្ដូរ​ចូល​ជំនួស ឡុង ភា​រ៉ា​ត ផ្ទាល់​តែម្ដង​នោះ គឺ​បង្ហាញខ្លួន​បាន ១៨​ នាទី​ផងដែរ​។​

​គួរ​រំ​ឮ​ក​ដែរ​ថា ភា​រ៉ាត់ ជាប់​ជម្រើសជាតិ​កម្ពុជា ចុងក្រោយបង្អស់​ក្នុង​ឆ្នាំ​ ២០១៩ កាល​នោះគេ​ពុំ​មានឱកាស​បង្ហាញខ្លួន​នោះទេ​។ ដោយឡែក ជូ ស៊ី​នទី ទើបតែ​ជាប់​ជម្រើសជាតិ​ឈុត​ធំ​លើកដំបូង​ក្នុងពេល​ប្រកួត​មិត្តភាព​អន្តរជាតិ​លើក​នេះ​។​

​បញ្ជាក់ថា ពួកគេ​ទាំងពីរ​ក៏​បន្ត​មានឈ្មោះ​ទៅ​ប្រកួត​ជម្រុះ​ជើងឯក​ទ្វីបអាស៊ី (AFC Asian Cup) ជុំ​ចុងក្រោយ ក្នុង​ពូ​ល D លើ​ទឹកដី​កណ្ដាល​នៃ​ប្រទេស​ឥណ្ឌា​ផងដែរ ដោយ​កម្ពុជា រួម​ពូ​ល​ជាមួយ​ម្ចាស់ផ្ទះ​ឥណ្ឌា​, អា​ហ្វ​ហ្គា​នី​ស្ថាន និង​ហុងកុង ពីថ្ងៃ​ទី ​០៨ ដល់​ថ្ងៃទី​ ១៤ ខែមិថុនា ឆ្នាំ​២ ០២២ ខាងមុខ​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម