កីឡា
ព្រះខ័នរាជស្វាយរៀង ចេញទៅប្រកួតមិត្តភាពនៅម៉ាឡេស៊ី
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងរបស់កម្ពុជា នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្លិបនានានៃលីគកំពូលម៉ាឡេស៊ី។
តាមគម្រោង ក្លិបព្រះខ័នរាជស្វាយរៀងនឹងមានការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្លិបនៅលីគកំពូលមួយចំនួននៅទីនោះ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

ការធ្វើដំណើរប្រកួតមិត្តភាពនៅម៉ាឡេស៊ី នេះគឺជាការត្រៀមខ្លួនសម្រាប់យុទ្ធនាការការប្រកួតពានរង្វាន់ខេមបូឌានព្រីមៀរលីគ និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងជាពិសេសគ្រាដែលលីគបាល់ទាត់ក្នុងស្រុកកំពុងសម្រាក ដូច្នេះជាការចេញទៅបោះជំរំហ្វឹកហាត់ និងប្រកួត ដើម្បីរក្សាទម្រង់លេងមុនលីគត្រលប់មកវិញ។

នៅក្នុងខេមបូឌានព្រីមៀរលីគវិញ ព្រះខ័នរាជស្វាយរៀង ឈរលេខ១ កំពូលតារាង ត្រឹមជុំទី១ នៃរដូវកាល២០២២ដោយប្រកួត ៧ ដង ឈ្នះ ៦ ដង ស្មើម្ដង មិនដែលចាញ់ មាន១៩ពិន្ទុ ដាច់ក្រុមលេខ ២ បឹងកេត ៦ពិន្ទុ៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា