កីឡា
FIFA World Cup 2022 រកឃើញក្រុមទី ៣០ ហើយ
ក្រុមជម្រើសជាតិវែល បានកក់សំបុត្រចុងក្រោយសម្រាប់ប្រទេសក្នុងតំបន់អឺរ៉ុប នាមជាក្រុមទី ៣០ ទៅកាន់ការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup 2022) ក្រោយយកឈ្នះលើ ជម្រើសជាតិអ៊ុយក្រែន ជាមួយនឹងជ័យជម្នះ ១-០ ក្នុងទីក្រុង Cardiff។

ក្នុងការប្រកួតកីឡាករ Andriy Yarmolenko របស់អ៊ុយក្រែន បានធ្វើឱ្យបាល់បញ្ចូលទីខ្លួនឯងដោយអចេតនា ខណៈពេលដែលព្យាយាមកាត់បាល់ហ្វ្រីឃីករបស់ប្រធានក្រុមវែល កីឡាករ Gareth Bale នៅតង់ទីមួយ។ ដូច្នេះជ័យជម្នះ ១-០ នេះហើយ គ្រប់គ្រាន់ឱ្យវែល ឈានទៅប្រកួត World Cup លើកដំបូងក្នុងរយៈពេល ៦៤ ឆ្នាំ ហើយបានធ្វើឱ្យគេក្លាយទៅជាក្រុមទី ៣០ ដែលត្រូវបានរកឃើញក្នុងការត្រៀមចូលរួមពានរង្វាន់ដែលធ្វើឡើងរៀងរាល់ ៤ ឆ្នាំម្ដងមួយនេះ។
គិតមកទល់ពេលនេះក្រុមដែលចូលរួម World Cup 2022 រកបាន ៣០ ក្រុមហើយ ដោយនៅសល់តែ ២ ក្រុមទៀតប៉ុណ្ណោះ គ្រោងនឹងរកឃើញជាផ្លូវការនៅថ្ងៃទី ១៤ ខែមិថុនា ខាងមុខ។

២ ក្រុមចុងក្រោយនោះ គឺនៅក្នុងវគ្គជម្រុះ រវាងក្រុមអន្តរទ្វីប ពោលគឺ ទ្វីបអាមេរិកខាងជើង (Concacaf) កូស្តារីកា ប្រកួតជាមួយក្រុមមកពីទ្វីបអូសេអានី (OFC) នូវែលហ្សឺឡង់ ដែលគ្រោងប្រកួតនៅថ្ងៃទី ១៤ ខែមិថុនា។ ខណៈមួយគូទៀត គឺក្រុមមកពីទ្វីបអាស៊ី (អារ៉ាប់រួម ឬក៏ អូស្ត្រាលី) ប្រកួតជាមួយក្រុម មកពីទ្វីបអាមេរិកខាងត្បូង (Conmebol) ប៉េរូ នៅថ្ងៃទី ១៣ ខែមិថុនា។ បញ្ជាក់ថា អារ៉ាប់រួម ត្រូវប្រកួតជាមួយ អូស្ត្រាលី នៅថ្ងៃទី ០៧ ខែមិថុនា ស្អែកនេះ ដើម្បីរកក្រុមឈ្នះឡើងទៅជួប ប៉េរូ។
សូមរំឭកថា ក្រុមទាំង ៣០ ដែលបានកៅអីលេង World Cup 2022 រួមមាន៖ ពូល A កាតា, អេក្វាឌ័រ, សេណេហ្គាល់ និងហូឡង់។ ពូល B អង់គ្លេស, អ៊ីរ៉ង់, សហរដ្ឋអាមេរិក និងវែល។ ពូល C អាហ្សង់ទីន, អារ៉ាប់ប៊ីតសាវឌីត, មិកស៊ីកកូ និងប៊ូឡូញ។ ពូល D បារាំង, ដាណឺម៉ាក, ទុយណេហ្ស៊ី និងក្រុមឈ្នះរវាងក្រុមទ្វីបអាស៊ី ឬអាមេរិកខាងត្បូង។ ពូល E អេស្ប៉ាញ, អាល្លឺម៉ង, ជប៉ុន និងក្រុមឈ្នះរវាងទ្វីបអាមេរិកខាងជើង ឬទ្វីបអូសេអានី។ ពូល F ប៊ែលហ្ស៊ីក, កាណាដា, ម៉ូរូកូ និងក្រូអាត។ ពូល G ប្រេស៊ីល, ស៊ែប៊ី, ស្វីស និងកាម៉េរូន។ ពូល H ព័រទុយហ្គាល់, ហ្គាណា, អ៊ុយរ៉ាហ្គាយ និងកូរ៉េខាងត្បូ។
FIFA World Cup 2022 នឹងចាប់ផ្ដើមពីថ្ងៃទី ២១ ខែខែវិច្ឆិកា ហើយនឹងបញ្ចប់នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២២ នៅប្រទេសកាតា៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?