Connect with us

កីឡា

អត្ត​ព​លិ​ក​ប្រមាណ​ជាង​១០០​នាក់​ត្រៀម​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន ជប៉ុន​និង​កូរ៉េ​

បានផុស

នៅ

ពេលនេះ កម្ពុជា​ត្រៀម​បញ្ជូន​កីឡាករ​-កីឡាការិនី​ប្រមាណ​១០០​នាក់​ឲ្យ​ចេញទៅ​ហ្វឹកហាត់​រយៈ ពេល​វែង​នៅ​ប្រទេស​ចិន ជប៉ុន និង សាធារណរដ្ឋ​កូរ៉េ​ រយៈពេល​វែង​ដល់​ឆ្នាំ២០២៣ ។​

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​កម្មា​ធិកា​រ​ជា​តិ​អូឡាំពិក​កម្ពុជា​និង​ជា​អគ្គ​លេខាធិការ​គណៈ​កម្មាធិកា​រ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​យើង​នឹង​រៀបចំ​ក្រុម​ជ​ម្រើសជាតិ​ឈុត​ធំ​ជាង​១០០​នាក់​ទៀត ឲ្យ​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន ជប៉ុន​និង​សាធារណរដ្ឋ​កូរ៉េ ។​

លោក​ វ៉ា​ត់ ចំរើន បញ្ជា​ក់ថា វា​ជា​រឿង​ធម្មតា​ទេ​ សម្រាប់​ប្រ​ទេសមួយ​ដែល​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​មួយ​តែងតែ​ត្រៀមខ្លួន​ដើម្បី​ប្រជែង​យក​មេដាយ​ឲ្យបាន​ក្នុង​កម្រិត​សមរម្យ​មួយ ដើម្បី​ស​ក្តិ​យ​សសមជា​ម្ចាស់ផ្ទះ ។​ ដូច្នេះហើយ​ទើប​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​គ​ណៈកម្មា​ធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ បា​នរៀបចំ​សេ​ណារីយោ​ដ៏​ជាក់​លាក់​មួយ ដើម្បី​ប្រកួត​ដណ្ដើម​មេដាយ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោម​ការដឹកនាំ​របស់​ស​ម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣បានរៀបចំ​ផែនការ​រួចរាល់​អស់ហើយ ចាំតែ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ភាគី​ចិន ជប៉ុន និង​កូរ៉េ​ក្នុង​ការ​ហ្វឹកហាត់​ពិសេស​នេះ​តែប៉ុណ្ណោះ​។​

​លោក​បន្ត​ថា ការ​ហ្វឹកហាត់​មាន​រយៈពេល​វែង គឺ​ពី​ពេលនេះ​រហូតដល់​ឆ្នាំ២០២៣ ដោ​យ​ក្នុងនោះ​មាន​​ទាំង​ផែនការ​ហ្វឹកហាត់​និង​ការប្រកួត​អន្តរជាតិ​ជាប្រចាំ ដើម្បី​វាស់​ស្ទង់​សមត្ថភាព​ពិតប្រាកដ​ហើយ​កំណត់​មេដាយ​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅពេល​ដែល​កា​រហ្វឹក​ហាត់​និង​ការប្រកួត​របស់​យើង​មាន​ភា​ពច្បាស់លាស់​និង​ជាប់​លាប់​ល្អ ។​

លោក​បាន​ប​ញ្ជាក់ថា​ កា​រ​អភិវឌ្ឍ​​ធន​ធា​ន​មនុស្ស​ផ្នែក​ជំនាញ​និង​ការ​អភិវឌ្ឍ​អត្ត​ព​លិ​ក​គឺជា​អាទិភាព​នៃ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ដែល​យើង​ទាំងអស់គ្នា​ខិតខំ​ប្រឹងប្រែង​ឲ្យអស់​ពី​លទ្ធភាព​ជំរុញ​យ៉ាងណា​ឱ្យ​អត្ត​ព​លិ​ក​របស់​យើង​មាន​សមត្ថភាព​ពិតប្រាកដ​ក្នុង​ការ​ប្រជែង​យក​មេដាយ​៕

​អត្ថបទ ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានជាតិ២៣ ម៉ោង មុន

ជប៉ុន គាំទ្រការសម្រេចចិត្តរបស់កម្ពុជាក្នុងការដកខ្លួនចេញពី CLV-DTA និងសន្យាបន្តជួយ

សន្តិសុខសង្គម៥ ម៉ោង មុន

Update ៖ អគ្គិភ័យឆេះឃ្លាំងស្តុកកង់អគ្គិសនីអស់ជិត ៤ ពាន់គ្រឿង ប្រើរថយន្តពន្លត់អគ្គិភ័យជិត ៣០ គ្រឿង

Sokha Hotels

ព័ត៌មានពេញនិយម