កីឡា
ខ្សែប្រយុទ្ធឥណ្ឌា អាចយកកម្ពុជាដើម្បីបង្កើនកំណត់ត្រាគ្រាប់បាល់ពិភពលោក ពីក្រោយ Ronaldo និង Messi
កីឡាករ Sunil Chhetri នឹងទទួលបានឱកាសក្នុងការបង្កើនចំនួនគ្រាប់បាល់ជាមួយក្រុមជម្រើសជាតិ ដែលគេកំពុងកាន់ ៨០គ្រាប់ក្នុងដៃជាស្រេច ខណៈដែលក្រុមឥណ្ឌា ត្រូវជួបក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃស្អែកនេះ ក្នុងការប្រកួតវគ្គជម្រុះ ពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ី (AFC Asian Cup 2023)។
Sunil Chhetri ឈរនៅលំដាប់ទី៦ លើលោក នាមជាកីឡាការរកគ្រាប់បាល់ឱ្យក្រុមជម្រើសជាតិបានច្រើនជាងគេ តាមពីក្រោយ Cristiano Ronaldo (១១៧គ្រាប់), កីឡាករអ៊ីរ៉ង់ Ali Daei (១០៩គ្រាប់) ចូលនិវត្តន៍, កីឡាករម៉ាឡេស៊ី Mokhtar Dahari (៨៩គ្រាប់) ចូលនិវត្តន៍, Lionel Messi (៨៦គ្រាប់) និងកីឡាករកូនកាត់ហុងការី/អេស្ប៉ាញ Ferenc Pukas (៨៤គ្រាប់) ចូលនិវត្តន៍។ យ៉ាងណាមិញរឿងទាំងនេះ មិនមែនជារឿងចាប់អារម្មណ៍សម្រាប់គេនោះទេ អ្វីដែលគេចង់បានគឺជួយក្រុមឡើងវគ្គបន្ត។ «ខ្ញុំចង់នាំក្រុមឡើងវគ្គបន្ត។ បើខ្ញុំមិននៅទីនោះទេ ប្រទេសរបស់ខ្ញុំនឹងនៅទីនោះ។» Chhetri បានបង្ហាញចេតនារបស់ខ្លួន យ៉ាងច្បាស់មុនពេលបង្ហាញខ្លួនលើកទី ១២៦ជាមួយក្រុមជម្រើសជាតិ។

នេះគឺជាការប្រកួតដែលផ្តល់ឱ្យឥណ្ឌានូវឱកាសដ៏ល្អបំផុតក្នុងការទទួលបានឱកាសឡើងទៅវគ្គបន្តដោយមិនមានការរអាក់រអួលច្រើន ប៉ុន្តែប្រសិនបើមានការភ្លាត់ស្នៀតជាមួយនឹងប្រទេសដែលមានចំណាត់ថ្នាក់ទាបនោះ Chhetri ឬគ្រូបង្វឹក Igor Stimac អាចនឹងរងការរិះគន់។
Chehtri បាននិយាយពីការប្រកួតជាមួយកម្ពុជាថា «យើងលេងជាមួយពួកគេ (កម្ពុជា) មុន។ ប្រសិនបើយើងធ្វើមិនបានល្អទល់នឹងកម្ពុជា យើងនឹងចាញ់ការប្រកួតរបស់អ្នកពាក់កណ្តាលហើយ។ មកដល់ពេលនេះ យើងគិតតែពីការប្រកួតជាមួយកម្ពុជា ដោយមើលវីដេអូរបស់គេឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។ នៅពេលដែលយើងធ្វើវារួចរាល់ (ជាមួយពួកគេ) បន្ទាប់មកយើងគិតអំពីអាហ្វហ្គានីស្ថាន។ គ្មានការសង្ស័យទេ អាហ្វហ្គានីស្ថាន គ៏ជាក្រុមខ្លាំងដែរ។»
សូមបញ្ជាក់ថា កម្ពុជា នឹងប៉ះម្ចាស់ផ្ទះ ឥណ្ឌា នាវេលាម៉ោង ១០:០០នាទីយប់ ម៉ោងនៅកម្ពុជា ថ្ងៃទី០៨ ខែមិថុនា ស្អែកនេះ៕
អត្ថបទ ៖ មន្នីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ