កីឡា
សឿយ វិសាល ថាលទ្ធផលស្មើជាមួយឥណ្ឌា ក៏ជាលទ្ធផលគួរឱ្យរីករាយសម្រាប់កម្ពុជា
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយ ក្រុមជម្រើសជាតិឥណ្ឌា នាយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះក្នុងការប្រកួតវគ្គជម្រុះ ពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ី (AFC Asian Cup 2023) ខណៈសមាជិកក្រុមព្រះខ័នរាជស្វាយរៀង និងជាប្រធានក្រុមជម្រើសជាតិ កីឡាករ សឿយ វិសាល បានអះអាងថាស្មើជាមួយឥណ្ឌា គឺជារឿងដ៏ល្អសម្រាប់កម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមកដល់ សឿយ វិសាល បាននិយាយដូច្នេះថា «យើងនឹងលេងការប្រកួតដំបូងជាមួយនឹងឥណ្ឌានៅថ្ងៃស្អែក ហើយយើងខានលេងជាមួយពួកគេយូរមកហើយ។ ពួកគេនឹងលេងដោយមានទំនុកចិត្ត និងជឿជាក់លើកលល្បិចរបស់គ្រូបង្វឹករបស់គេ។ យើងនឹងដើរតាមរបៀបរបស់យើងដូចគ្នា ដើម្បីឈ្នះការប្រកួតសម្រាប់ប្រជាជនកម្ពុជា។

សឿយ វិសាល ប្រាកដជានឹងត្រូវបានស្នើឱ្យពង្រឹងការការពារទល់នឹងឥណ្ឌា។ ហើយរូបគេជឿជាក់ លើទម្រង់របស់គ្រូបង្វឹកក្នុងការជួយក្រុមឱ្យឆ្លងកាត់ការប្រកួតប្រជែងដ៏លំបាកទល់នឹងក្រុមជម្រើសជាតិឥណ្ឌា។
«ឥណ្ឌាគឺជាក្រុមដែលមានចំណាត់ថ្នាក់ខ្ពស់ជាង ហើយមានកីឡាករដែលមានបទពិសោធន៍ពិតប្រាកដ។ លើកនេះយើងមិនអាចនិយាយថា យើងលេងការពារ និងវាយលុក ឬផ្ទុយគ្នាទេ។ យើងនឹងលេងដោយមានទំនុកចិត្ត ១០០ភាគរយ ហើយនឹងធ្វើតាមកលល្បិចរបស់គ្រូបង្វឹក ហើយអ្នករាល់គ្នានឹងឃើញនៅថ្ងៃស្អែកអំពីរបៀបដែលយើងនឹងលេង។ យើងនឹងរីករាយនឹងការប្រកួត សូម្បីតែលទ្ធផលស្មើ ក៏នឹងក្លាយជាលទ្ធផលដ៏គួរឱ្យរីករាយសម្រាប់យើងផងដែរ»។
សូមបញ្ជាក់ថា ការប្រកួតរវាង កម្ពុជា នឹងប៉ះម្ចាស់ផ្ទះ ឥណ្ឌា នាវេលាម៉ោង ១០:០០នាទីយប់ ម៉ោងនៅកម្ពុជា ថ្ងៃទី០៨ ខែមិថុនា ស្អែកនេះ និងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍បាយ័ន និង BTV News ផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ