Connect with us

កីឡា

មុន​​ប៉ះ​​គ្នា​​យប់​​នេះ​ គ្រូ​​កម្ពុជា​ និង​​គ្រូ​ឥណ្ឌា​​​បង្ហាញ​​ក្តី​​រំពឹង​​រៀង​​ៗ​​ខ្លួន

បានផុស

នៅ

គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​រំពឹង​ទទួល​បាន​លទ្ធផល​​គាប់​ចិត្ត​ដោយ​ផ្អែក​ការ​ត្រៀម​ខ្លួន​បាន​ល្អ ខណៈ​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ឥណ្ឌារំពឹង​កូន​ក្រុម​របស់​ខ្លួន​ដាក់​សម្ពាធ​តាំង​ពី​នាទី​ដំបូង​រហូត​ទី​បញ្ចប់។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​គ្រូ​​បង្វឹក​ទាំង​ពីរ​​ក្នុង​សន្និសីទ​សារព័ត៌មាន​​កាល​ពី​ថ្ងៃ​អង្គារ៍ ទី​៧ ខែមិថុនានេះ មុន​ពេល​ក្រុម​ជម្រើស​ជាតិ​ទាំង​ពីរ​បើក​ឆាក​ប្រកួត​វគ្គ​ជម្រុះពូល D ជុំចុងក្រោយ ជើងឯកទ្វីបអាស៊ី AFC Asian Cup 2023 វេលា​ម៉ោង​១០​យប់​នេះ។

ក្រុម​កម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Igor Stimac គ្រូ​បង្វឹក​ជម្រើស​ជាតិ​ឥណ្ឌា​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​ខ្លាំង​នឹង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ឡើយ ហើយ​ក៏មិន​សូវ​ជា​ព្រួយ​បារម្ភ​ដែរ ដោយសារ​កម្រិត​សមត្ថភាព និង​តារាង​ចំណាត់​ថ្នាក់ FIFA ខុស​គ្នា​ឆ្ងាយ។

អ្វីដែលចង់​បាន​នោះ​គឺ​មាន​វត្តមាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ច្រើន​ដើម្បីលើក​ទឹក​ចិត្ត​ដល់​កូន​ក្រុម​របស់​លោក។ លោក Stimac បាន​លើក​ឡើង​ថា ៖«យើង​ខ្ញុំ​សង្ឃឹម​ថា អ្នកគាំទ្រនឹង​ចូល​ទស្សនាច្រើន ដើម្បីគាំទ្រក្រុមជម្រើសជាតិ​តាម​ដែលអាចធ្វើទៅ​រួច»។

សម្រាប់​ការ​ប្រកួត​យប់​នេះ លោកនឹងប្រើ​ទម្រង់​ដាក់​សម្ពាធ​តាំង​ពី​វិនាទី​ដំបូង​រហូត​ចុង​បញ្ចប់។ លោក​ថា ៖«គោល​ដៅ​​របស់​យើងគឺដាក់សម្ពាធ លេង​ដាក់​សម្ពាធខ្លាំង​មែន​ទែន។ យើងបានត្រៀមខ្លួនរួច​រាល់​ហើយ​សម្រាប់​ការ​ប្រកួត​នេះ ហើយ​យើង​នឹង​​មិន​លាក់បាំងឡើយ»។

ចំណែក​គ្រូ​បង្វឹក​ជម្រើស​​ជាតិ​កម្ពុជា​សញ្ជាតិ​ជប៉ុន លោក Ryu Hirose ​ជឿ​ជាក់​លើ​កូន​ក្រុម​របស់​ខ្លួន​ ហើយ​​លទ្ធផល​​នឹង​គួរ​ឲ្យ​ចាប់​អារម្មណ៍។ លោក​បាន​លើក​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ៖«យើងមានការរៀបចំល្អមុនពេលមកប្រទេសឥណ្ឌា។ យើង​ស្ថិត​ក្នុង​ស្ថានភាព​ល្អ ហើយ​សង្ឃឹមថា យើងនឹងទទួលបានលទ្ធផល​​ល្អ​»។

ក្រុម​ឥណ្ឌា

ប្រវត្តិ​ជួប​គ្នា​​៤​កន្លង​មក ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា​ធ្លាប់​យក​ឈ្នះ​កម្ពុជា​ដោយ​លទ្ធផល ៤-០ ក្នុង​ព្រឹត្តិការណ៍ Merdeka កាល​ពី​ឆ្នាំ​១៩៦៤ ប៉ុន្តែ​កម្ពុជា​ក៏​បាន​យក​ឈ្នះ​ឥណ្ឌា​វិញ​ដោយ​លទ្ធផល ៣-១ ក្នុង​វគ្គ​ជម្រុះ​ AFC Asian Cup ជុំ​ទី​១​កាល​ពី​ឆ្នាំ​១៩៦៧។ ទោះ​បី​ជា​យ៉ាង​ណា រយៈ​ពេល​ប្រហែល​ជា​២០​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជាមិន​ធ្លាប់​ឈ្នះ​ឥណ្ឌា​ឡើយ។ ក្នង​ពាន Nehru Cup ឆ្នាំ​២០០៧ ឥណ្ឌា​ឈ្នះ​កម្ពុជា​ចាស់​ដៃ​ គឺ ៦-០ និង​ការ​ប្រកួត​មិត្តភាព​ឆ្នាំ​២០១៧​នៅ​ទី​ក្រុង​ភ្នំពេញ កម្ពុជា​ចាញ់​ត្រឹម​តែ​៣-២​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា ការ​ប្រកួត​​​វគ្គ​ជម្រុះពូល D ជុំចុងក្រោយ ជើងឯកទ្វីបអាស៊ី AFC Asian Cup 2023 ​នេះ ស្ថានីយ៍​ទូរទស្សន៍​បាយ័ន​ផ្សាយ​បន្ត​ផ្ទាល់​ទាំង​អស់៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម