កីឡា
គ្រូព្រះខ័នរាជស្វាយរៀង ប្រាប់ពីចំណុចល្អនៃការប្រកួតមិត្តភាព នៅម៉ាឡេស៊ី
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀងរបស់កម្ពុជា នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២២ ស្អែកនេះ ដើម្បីធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្លិបនានានៃលីគកំពូលម៉ាឡេស៊ី។

លោក Conor Nestor គ្រូបង្វឹកនៃក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀង មួយនេះបានឱ្យដឹងថាការចេញទៅប្រកួតនៅម៉ាឡេស៊ី នេះគឺដើម្បីរក្សាភាពរឹងមាំក្នុងការប្រកួត អំឡុងលីគសម្រាក។

បុរសសញ្ជាតិអៀរឡង់ខាងជើងរូបនេះ បានឱ្យ ‘កម្ពុជាថ្មី’ ដឹងថា៖ «ពួកយើងសប្បាយចិត្តណាស់ដែលមានឱកាសផ្លាស់ប្តូរបរិយាកាស និងមានការប្រកួតមួយចំនួនផងដែរ។» «យើងទៅដើម្បីរក្សាភាពរឹងមាំសម្រាប់ការប្រកួតលីគនាពេលខាងមុខ និងដើម្បីអនុញ្ញាតឱ្យក្រុមមានទំនាក់ទំនងគ្នាបន្ថែមទៀត។» លោក Conor Nestor បានបន្ថែម។

តាមគម្រោងក្លិបព្រះខ័នរាជស្វាយរៀង នឹងមានការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្លិបនៅលីគកំពូល និងលីគទី ២ ម៉ាឡេស៊ី ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ ក្នុងនោះជួបក្រុមដូចជា Petaling Jaya City FC (លីគកំពូល) និងក្រុម UiTM FC (លីគទី ២)។
គួររំឮកដែរថា នៅក្នុងខេមបូឌានព្រីមៀរលីគវិញ ព្រះខ័នរាជស្វាយរៀង កំពុងធ្វើបានល្អជាងគេ ដែលនេះជាការតម្រូវឱ្យមានការប្រកួតប្រជែង ដើម្បីរក្សាទម្រង់ ដ្បិតលីគមានការសម្រាករយៈពេលដល់ទៅជាង ១ ខែ។ ត្រឹមជុំទី ១ នៃលីគព្រះខ័នរាជស្វាយរៀង ឈរនៅកំពូលតារាង ដោយប្រកួត ៧ ដង ឈ្នះ ៦ ដង ស្មើម្ដង និងមិនដែលចាញ់ មាន ១៩ ពិន្ទុ ដាច់ក្រុមលេខ ២ បឹងកេត ដល់ទៅ ៦ ពិន្ទុ៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា