Connect with us

កីឡា

នាយ​ឧត្ដមសេនីយ៍ សៅ សុខា ទុក​ពេល​៣​ម៉ោង​ឲ្យ​សហព័ន្ធបាល់​ទាត់អាស៊ី (AFC) និង​ម្ចាស់​ផ្ទះឥណ្ឌា ចេញ​លិខិត​សុំទោស​កម្ពុជា

បានផុស

នៅ

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា នៅ​រសៀល​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២២​នេះ បានប្រកាស​ទុក​រយៈពេល​៣​ម៉ោង​ឲ្យ សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) និង​សហព័ន្ធ​បាល់ទាត់​ឥណ្ឌា រួម​ទាំង​អ្នករៀបចំ​ការប្រកួត ត្រូវ​ធ្វើ​លិខិត​សុំទោស​កម្ពុជា​ជាបន្ទាន់ ដោយសារតែ​ពួកគេ​មិនបាន​ខ្វល់​អ្វី​ទាល់តែសោះ ចំពោះ​ការទទួល​ក្រុមបាល់ទាត់​កម្ពុជា ទាំង​អាហារ ការ​ស្នាក់នៅ រួម​ទាំង​ទង់ជាតិ​របស់​កម្ពុជា​ផង​ដែរ​។ នេះ​បើ​យោង​តាម​បណ្តាញ​ព័ត៌មាន​មួយ​បាន​ចេញ​ផ្សាយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹងត្រូវ​ប្រកួត​បើកឆាក​ជាមួយ ក្រុម​ជម្រើសជាតិ​ឥណ្ឌា នា​យប់​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២២ យប់​នេះ ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ ជើងឯក​ទ្វីបអាស៊ី (AFC Asian Cup 2023 Qualifiers Final Round) ខណៈ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ឥណ្ឌា ហាក់​មិន​យកចិត្តទុកដាក់​លើ​កីឡាករ​កម្ពុជា ដោយ​រួម​ទាំង​ការហ្វឹកហាត់​ផងដែរ​។

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ព្រមាន​ថា «​ក្នុង​រយៈពេល​៣​ម៉ោង​នេះ បើសិនជា​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) និង​សហព័ន្ធ​បាល់ទាត់​ឥណ្ឌា រួម​ទាំង​អ្នករៀបចំ​ការប្រកួត​មិន​ព្រម​ចេញ​លិខិត​សុំទោស​កម្ពុជា​ទេ យន្តហោះ​នឹង​ដឹក​កីឡាករ​កម្ពុជា​ត្រឡប់​មក​មាតុភូមិ ដោយ​មិន​ធ្វើការ​ប្រកួត​នោះទេ​»​។

សូម​បញ្ជាក់​ថា នៅ​ម៉ោង ១០​យប់ ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២២​នេះ ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រូវ​ប្រកួត​ជាមួយ​ជ​ម្រើស​ជាតិ​ឥណ្ឌា​ដែលជា​ម្ចាស់ផ្ទះ ក្នុងជំនួប​បើកឆាក​ពូ​ល D នៃ​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ​ពានរង្វាន់ AFC Asian Cup 2022 នៅ​កីឡដ្ឋាន Salt Lake នាទី​ក្រុង​កុល​កាតា​៕

អត្ថបទ ​៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម