Connect with us

កីឡា

ឥណ្ឌា​​​ចេញ​​​លិខិត​​សុំ​ទោស​​កម្ពុជា​​ហើយ​​​ជុំ​វិញ​ចំណុច​​ខ្វះ​​ខាតរៀប​ចំ​ការ​ប្រកួត

បានផុស

នៅ

សហព័ន្ធកីឡា​បាល់​ទាត់​ឥណ្ឌា​បាន​ចេញ​លិខិត​សុំ​ទោស​ដល់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​ហើយ បន្ទាប់​ពី​​ការ​រៀប​ចំ​របស់​ពួក​គេ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួតជម្រុះ​​ជុំ​ចុងក្រោយ ជើងឯក​ទ្វីបអាស៊ី AFC Asian Cup 2023 មាន​បញ្ហា​រអាក់​រអួល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ហា​​ដែល​កើត​មាន​របស់​ម្ចាស់​ផ្ទះ​ឥណ្ឌា​​គឺ​ខ្វះ​ខាត​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ក្រុម​កម្ពុជា​ដូច​ជា​ពាក់​ព័ន្ធ​នឹង​​​អាហារ ការ​ស្នាក់នៅ ​ទង់ជាតិ និង​ការ​គោរព​ភេ្លង​ជាតិ​​ជា​ដើម។

អ្នក​រៀប​ចំ​កម្មវិធី​បាន​បរាជ័យ​ក្នុង​ការ​ចាក់​ភ្លេង​ជាតិ​​កម្ពុជាមុន​ពេល​ការ​ប្រកួត​ ដែល​បាន​បណ្តាល​ឲ្យ​​មាន​ការ​ពន្យារ​ពេល​៧​នាទី​។ ដំណោះ​ស្រាយ​ចុង​ក្រោយ​គឺ​មាន​ការ​ជួយ​ពី​មន្ត្រី​កម្ពុជា​ដែល​បាន​យក​​ទូរសព្ទ​ដៃ​ទៅ​ចាក់​​ភ្លេង​ជាតិ​កម្ពុជា​ឲ្យ​ដំណើរ​ការ។

ទន្ទឹម​ជា​មួយ​នឹង​ការ​សុំ​ទោស​ចំពោះ​ចំណុច​ខ្វះ​ខាត សហព័ន្ធកីឡា​បាល់ទាត់​ឥណ្ឌា​ក៏​បាន​ប្តេជ្ញា​​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព និង​ជៀស​វាង​បញ្ហា​អសកម្ម​កើត​ឡើង​នា​ពេល​​អនាគត។

កាល​ពី​ល្ងាច​មិញ​នេះ សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC)​ បាន​ចេញ​​លិខិត​សុំ​ទោស​​ដល់​កម្ពុជា បន្ទាប់​ពី​ឯកឧត្តម​​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ព្រមាន​ដោយ​ទុក​ពេល​៣​ម៉ោង​​ដល់​ សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី និង​សហព័ន្ធ​បាល់ទាត់​ឥណ្ឌា​​ចេញ​លិខិត​សុំទោស​​ជាបន្ទាន់ ដោយសារ​ពួកគេ​មិនបាន​យក​ចិត្ត​ទុក​ដាក់​ដល់​ក្រុមបាល់ទាត់​កម្ពុជា ទាំង​អាហារ ការ​ស្នាក់នៅ និង​ទង់ជាតិ​របស់​កម្ពុជា​។ ប្រសិន​​មិន​​សុំ​ទោស​​​ទេ​ ​កម្ពុជា​នឹង​ដក​ខ្លួន​ចេញ​ពី​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ ជើងឯក​ទ្វីបអាស៊ី AFC Asian Cup 2023។

ការ​ប្រកួត​យប់​មិញ​នេះ​​កម្ពុជា​បាន​ចាញ់​ម្ចាស់​ផ្ទះ​ឥណ្ឌា​ដោយ​លទ្ធផល ២-០ ក្នុង​​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយពូល D ជើងឯក​ទ្វីបអាស៊ី AFC Asian Cup 2023។ នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា កម្ពុជា​នឹង​ប្រកួត​ជា​មួយ​ហុងកុង និង​ចុង​ក្រោយ​ប្រកួត​ជា​មួយ​អាហ្វហ្គានីស្ថាន ថ្ងៃ​ទី១៤ ខែ​មិថុនា៕

លិខិត​សុំ​ទោស​របស់​ឥណ្ឌា

អាន​អត្ថបទ​ពាក់​ព័ន្ធ៖ អគ្គលេខាធិការ​ FFC​ ​​បញ្ជាក់​​ជុំ​វិញ​​ទង់​​ជាតិ​​កម្ពុជា​ដែល​ AFC​ និង​ឥណ្ឌា​ ធ្វើ​​ឲ្យ​​ផ្ទុះ​​​​ក្តៅ​​ល្ងាច​​មិញ​

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម១២ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ១៥ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៥ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ២១ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ចរាចរណ៍២០ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម