Connect with us

កីឡា

U-16 និង U-19 កម្ពុជា បញ្ចប់​ការ​ចាប់​ពូល​ពាន​យុវជន​អាស៊ាន​អាយុក្រោម ១៦ឆ្នាំ និង ១៩ឆ្នាំ

បានផុស

នៅ

ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា អាយុ​ក្រោម ១៦​ឆ្នាំ នឹង​ត្រូវ​ស្ថិតនៅ​ពូ​ល B នៃ​ពាន​យុវជន​អាស៊ីអាគ្នេយ៍​អាយុ​ក្រោម ១៦​ឆ្នាំ (AFA U-16 Championship 2022) ខណៈ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម ១៩​ឆ្នាំ នឹងត្រូវ​ស្ថិតនៅ​ពូ​ល C ពាន​យុវជន​អាស៊ីអាគ្នេយ៍​អាយុ​ក្រោម ១៩​ឆ្នាំ (AFA U-19 Championship 2022)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​លទ្ធផល​នៃ​ការចាប់​ឆ្នោត​បែងចែក​ពូ​ល ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២២ នេះ U-16 កម្ពុជា ស្ថិតនៅ​ពូ​ល B នេះ​ជាមួយ​ម៉ាឡេស៊ី​, អូស្ត្រាលី និង​មី​យ៉ាន់​ម៉ា​។ ការប្រកួត​គ្រោង​នឹងធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​ចាប់ផ្ដើម​ប្រកួត​ពីថ្ងៃ​ទី​៣១ ខែកក្កដា ដល់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២២​។ ពូ​ល A មាន​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី​, វៀតណាម​, សិង្ហ​បុរី និង​ហ្វីលីពីន​។ ខណៈ​ពូ​ល B មាន​ថៃ​, ទី​ម័​រ​ខាងកើត​, ឡាវ និង​ព្រុយ​ណេ​។

ដោយឡែក U-19 កម្ពុជា វិញ ស្ថិតនៅ​ពូ​ល C ជាមួយ​ម៉ាឡេស៊ី​, ឡាវ​, ទី​ម័​រ​ខាងកើត និង​សិង្ហ​បុរី​។ ការប្រកួត​គ្រោង​នឹងធ្វើ​ឡើង​នៅ​ឥណ្ឌូនេស៊ី​ដូចគ្នា ហើយ​ចាប់ផ្ដើម​ប្រកួត​ពីថ្ងៃ​ទី​០២-១៥ ខែកក្កដា ឆ្នាំ​២០២២​។ ពូ​ល A វិញ​មាន​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី​, មី​យ៉ាន់​ម៉ា​, វៀតណាម​, ថៃ​, ព្រុយ​ណេ និង​ហ្វីលីពីន​។​

​ចំពោះ​បាល់ទាត់​នារី​អាយុ​ក្រោម ១៨​ឆ្នាំ ក៏បាន​ធ្វើការ​ចាប់ឆ្នោត​ដូចគ្នា ដោយ U-18 នារី​កម្ពុជា ស្ថិតនៅ​ពូ​ល A ជាមួយ​វៀតណាម​, ថៃ​, សិង្ហ​បុរី និង​ឥណ្ឌូនេស៊ី គ្រា​ដែល​ពូ​ល B មាន​អូស្ត្រាលី​, មី​យ៉ាន់​ម៉ា​, ម៉ាឡេស៊ី និង​ហ្វីលីពីន​។ ការប្រកួត​នឹងធ្វើ​ពីថ្ងៃ​ទី​១៦-៣០ ខែកក្កដា ឆ្នាំ​២០២២ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដូចគ្នា​ផងដែរ៕

​អត្ថបទ ​៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ នាទីutes មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ៣២ នាទីutes មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៣ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ៤ ម៉ោង មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម១៥ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៣ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

Sokha Hotels

ព័ត៌មានពេញនិយម