កីឡា
ក្រោយខកខាន ២ ឆ្នាំ ទិវារត់ប្រណាំងភ្នំពេញ ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ នឹងត្រលប់មកវិញខែនេះ
ទិវារត់ប្រណាំងភ្នំពេញ ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី ១០ គ្រោងនឹងធ្វើឡើង នាព្រឹកព្រលឹមថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២២ នៅមុខព្រះបរមរាជវាំង។ នេះបើតាមការបញ្ជាក់ដោយ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ នេះថា

គោលបំណងចម្បងទី ១ នៃការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងនេះ គឺដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងគោលបំណងបន្ទាប់ គឺការរៀបចំទិវារត់ប្រណាំង គឺដើម្បីស្វែងរកថវិកាពីការចុះឈ្មោះរបស់អត្តពលិក និងដៃគូឧបត្ថម្ភបរិច្ចាគទៅកាន់ការងារសប្បុរសធម៌ មន្ទីរពេទ្យ គន្ធបុប្ផា និងកិច្ចការសង្គម តាមរយៈអង្គការជាដៃគូជាច្រើនទៀត ដោយមិនសំដៅទៅលើការស្វែងរកកម្រៃ ឬប្រាក់ចំណេញនោះទេ។ ឯកឧត្តម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់។
លោក សែម ផល្លា នាយកចាត់ការទូទៅទិវារត់ប្រណាំងនៅកម្ពុជាបញ្ជាក់ថា ការរត់ប្រណាំងអន្តរជាតិ នៅភ្នំពេញនេះ មានរត់ចម្ងាយ ២១ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ និង ៣ គីឡូម៉ែត្រ ហើយវិញ្ញាសា ២១ គីឡូម៉ែត្រ នឹងចាប់ផ្តើមចេញដំណើរវេលាម៉ោង ៥ និង ៣០ នាទីព្រឹកព្រលឹមថ្ងៃអាទិត្យ ទី ១៩ ខែមិថុនា។ ឆ្នាំនេះមានអ្នកចុះឈ្មោះចូលរួមជាង ៤០០០ នាក់ ដែលចំនួននេះបានធ្លាក់ចុះកាលពីព្រឹត្តិការណ៍ដូចគ្នា លើកទី ៩ ឆ្នាំ ២០១៩ កន្លងទៅ។ ព្រឹត្តិការណ៍នេះ មិនត្រូវបានរៀបចំនោះទេ កាលពីឆ្នាំ ២០២០ និងឆ្នាំ ២០២១ ដោយសារវិបត្តិជំងឺកូវីដ-១៩។

នាយកចាត់ការទូទៅរូបនេះអះអាងថា នៅឆ្នាំក្រោយ គណៈកម្មការរៀបចំទិវានេះនឹងផ្លាស់ប្តូរវិញ្ញាសា ៣ គីឡូម៉ែត្រទៅជា ៥ គីឡូម៉ែត្រ ហើយបន្ថែមវិញ្ញាសា ២,៥ គីឡូម៉ែត្រ សម្រាប់ក្មេងៗ ដែលនេះជាគោលដៅនៃការបង្កើន ស្មារតីកីឡាជូនដល់កុមារឲ្យស្រឡាញ់កីឡា ដើម្បីសុខភាពចាប់ពីវ័យកុមារឡើង៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច