Connect with us

កីឡា

ក្រុមបាល់ទាត់អាហ្វ្រិកខាងត្បូង ស៊ុតចូលខ្លួនឯង ៤១គ្រាប់ ចាញ់គេ ៥៩ ទល់ ១ ជាប់បម្រាមមួយជីវិត

បានផុស

នៅ

ពិតជារឿងដ៏ភ្ញាក់ផ្អើលបំផុត ដែលពិភពកីឡាមិនដែលជួបប្រទះសោះ។ រឿងបានកើតឡើងក្នុងការប្រកួតបាល់ទាត់លីគលំដាប់ទី៤ របស់ប្រទេសអាហ្វ្រិកខាងត្បូង។

ក្រុមចំនួន៤គឺ Shivulani Dangerous Tigers, Nsami Mighty Birds, Kotoko Happy Boys និង Matiyasi FC ត្រូវបានហាមឃាត់មិនឲ្យលេងបាល់ទាត់នៅ អាហ្វ្រិកខាងត្បូង អស់មួយជីវិត។

តើមានរឿងអ្វីកើតឡើង?

ក្រុម Matiyasi FC និង Shivulani Dangerous Tigers កំពុងប្រជែងពិន្ទុគ្នា ដើម្បីឡើងទៅលេងលីគលំដាប់ទីបី។

ក្រុម Shivulani នាំមុខ Matiyasi FC ៣ពិន្ទុនៅក្នុងតារាង ហើយមានគ្រាប់បាល់លើស ១៦គ្រាប់។ ប៉ុន្តែក្រុម Matiyasi FC មានគំនិត ទៅសុំក្រុម Nsami Mighty Birds ឲ្យជួយ។

ជាលទ្ធផល ក្រុម Matiyasi FC បានយកឈ្នះក្រុម Mighty Birds ដោយលទ្ធផល ៥៩ ទល់នឹង ១។ ហើយរឿង​ដែល​ហួសចិត្ត​បំផុត​ចំពោះ​លទ្ធផល​នេះ គឺ ក្រុម Nsami ស៊ុតចូលទីខ្លួនឯងរហូតដល់ទៅ ៤១គ្រាប់ឯណោះ។

យ៉ាងណាក្តី ក្រុម Shivulani បានដឹងពីអ្វីដែលកើតឡើង ដូច្នេះនៅពេលចប់តង់ទី១ ពួកគេបានទៅរកគូប្រជែងគឺក្រុម Kotoko Happy Boys ដើម្បីសុំឲ្យជួយ។

ក្រុម Kotoko ក៏យល់ព្រម។ មុនពេលតង់ទី២ចាប់ផ្តើម កីឡាករពួកគេមួយចំនួន បានអះអាងថា ពួកគេអស់កម្លាំង លេងលែងកើត ហើយក្រុម Kotoko ចូលលេងតែ ៧ នាក់ប៉ុណ្ណោះ។

ជាលទ្ធផល ក្រុម Shivulani យកឈ្នះ Kotoko ៣៣ ទល់ ១។

ក្រៅពីក្រុមទាំង៤ ជាប់បម្រាមលេងបាល់មួយជីវិត អាជ្ញាកណ្តាល​មួយចំនួន​ដែល​ចូលរួម​ក្នុង​ការ​ប្រកួតនេះ ​ក៏​ទទួល​បម្រាម​ ដូច​មន្ត្រី​ក្រុម​មួយចំនួន​ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sports King

ចុចអាន៖ ការប្រកួតចំនួន៦ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ដែលមានកំហុសពេលចាក់ភ្លេងជាតិ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម