Connect with us

កីឡា

គ្រូ​ហុងកុង សរសើរ​កីឡាករ​របស់ខ្លួន​ដែល​ជម្នះ​បាន​លើ​បញ្ហា​សុខភាព ក៏ដូចជា​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​ឥណ្ឌា

បានផុស

នៅ

លោក Jorn Andersen គ្រូបង្វឹក​របស់​ក្រុម​ហុងកុង បាន​សរសើរ​កីឡាករ​របស់ខ្លួន ដែល​ជម្នះ​បាន​លើ​បញ្ហា​សុខភាព ក៏ដូចជា​លើ​បញ្ហា​កូ​វីដ​-១៩ និង​កង្វះខាត​ផ្នែក​កម្លាំង​សម្បទា ក្នុងការ​ប្រកួត​ដែល​បាន​យកឈ្នះ អា​ហ្វ​ហ្គា​នី​ស្ថាន ជំនួប​បើកឆាក​ពូ​ល D វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ ជើងឯក​ទ្វីបអាស៊ី (AFC Asian Cup 2023 Qualifiers Final Round) កាលពី​ល្ងាច​ទី​០៨ ខែមិថុនា ឆ្នាំ​២០២២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២​គ្រាប់​ក្នុង​តង់​ទីមួយ​របស់ Wong Wai និង Matthew Orr គឺ​គ្រប់គ្រាន់​ដើម្បី​ផ្តល់ឱ្យ​ក្រុម​របស់លោក Andersen ឈ្នះ​អា​ហ្វ​ហ្គា​នី​ស្ថាន ២-១ ក្នុង​ទីក្រុង Kolkata កាលពី​ថ្ងៃ​ពុធ ខណៈដែល​ម្ចាស់ផ្ទះ​ឥណ្ឌា​បាន​យកឈ្នះ​កម្ពុជា ២-០ នៃ​ការប្រកួត​ផ្សេងទៀត​ក្នុង​ពូ​ល D ។

ជ័យជម្នះ​បានកើត​ឡើង បើទោះបីជា​អ្នកចាំទី​ជម្រើស​ទី​៣ Wang Zhenpeng ត្រូវបាន​ដាក់ឱ្យ​ចូ​លលេ​ង​ក៏ដោយ ដោយសារ​អ្នកចាំទី​ដៃ​ទី​១ និង​ទី​២ មកពី​ក្លិប Kitchee, Yapp Hung-fai និង Paulo Argolo មាន​បញ្ហា​សុខភាព​។

ហុងកុង ក៏បាន​ប្រកាស​ថា​ កីឡាករ​២​រូប ធ្វើតេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ផងដែរ ខណៈ​ទោះ​មិនទាន់​បញ្ចេញ​ឈ្មោះ​កីឡាករ​២​រូបនោះ ប៉ុន្តែ​គេ​ពុំ​ឃើញ​ខ្សែការពារ​ឆ្វេង Tsui Wang-kit និង​ខ្សែប្រយុទ្ធ Fernando Pedreira ស្ថិតក្នុង​ចំណោម​កីឡាករ​បម្រុង​នោះទេ​។

លោក Andersen បាន​និយាយ​ថា «​ខ្ញុំ​សប្បាយចិត្ត​ខ្លាំងណាស់ មោទនភាព​ខ្លាំង​ណាស់ ព្រោះ​វា​ពិបាក​ខ្លាំង​មែនទែន​សម្រាប់​ពួក​យើង ក្នុង​ការ​មក​ទីនេះ ដោយសារ​ពួកយើង​មាន​បញ្ហា​ជាច្រើន​នៅក្នុង​ក្រុម ចាប់តាំងពី​យើង​មកដល់​ប្រទេស​ឥណ្ឌា​។ ពួក​យើង​ស្ថិត​ក្នុង​ទីតាំង​ដែល​មនុស្ស​កកកុញ​ពេក​នៅ​ក្នុង​សណ្ឋាគារ ហើយ​មាន​ជម្ងឺ​ជាច្រើន​នៅក្នុង​ថ្ងៃ​ដំបូង ដោយសារ​យើង​មិនទាន់​ស៊ាំ​នឹង​ការរស់នៅ​ក្នុងប្រទេស​ឥណ្ឌា​។​»

«​នៅក្នុង​ការហ្វឹកហាត់ យើង​មិនបាន​ហ្វឹកហាត់​ជាមួយ​ក្រុម​ទាំងមូល​បានទេ ដោយសារ​មាន​កីឡាករ​ម្នាក់​បាន​រាគរូស ម្នាក់ទៀត​ឈឺក្បាល ម្នាក់ទៀត​ក្ដៅខ្លួន ប៉ុន្តែ​ចុងក្រោយ​ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​យើង​ឈ្នះ​។​» លោក Andersen បា​នស​ង្កត់​ធ្ងន់​។​

​ទោះជា​យ៉ាងណាក៏ដោយ គ្រូបង្វឹក​សញ្ជាតិ​ណរ​វេស​រូប​នេះ បាន​សម្ដែង​ការពេញចិត្ត​ជាពិសេស​ចំពោះ​របៀប​ដែល​ក្រុម​របស់​លោក​ដាក់​សម្ពាធ​លើ​គូប្រកួត ហើយ​រារាំង​មិនឱ្យ​ពួកគេ “​មានឱកាស​លេង​”។

លោក​បញ្ជាក់​ថា ហុងកុង នឹង​ត្រូវ​ជួប​ជាមួយ កម្ពុជា នៅ​ថ្ងៃទី​១១ ខែមិថុនា ស្អែក​នេះ នា​វេលា​ម៉ោង ៦:៣០​នាទី​ល្ងាច នៅ​កីឡដ្ឋាន Vivekananda Yuba Bharati Krirangan ដដែល ខណៈ​ការប្រកួត​ក៏​នឹងមាន​ការផ្សាយ​ផ្ទាល់​តាមរយៈ​ស្ថានីយ​ទូរទស្សន៍​បាយ័ន និង BTV News ផងដែរ​៕

អត្ថបទ ​៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

គណបក្សកាន់អំណាចកូរ៉េខាងត្បូង ថា លោក Yoon នឹងលាលែងតំណែង

ព័ត៌មានជាតិ១ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រឹត្តិការណ៍«សាទរកម្ពុជា» នឹងរៀបចំ “ក្បួនដង្ហែសាទរកម្ពុជា” មានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅថ្ងៃទី៣១ ខែនេះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

យន្តហោះចម្បាំង F-16 បន្ថែមទៀត បានទៅដល់ដៃ អ៊ុយក្រែន

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

សន្តិសុខសង្គម៧ ម៉ោង មុន

Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការប្រយុទ្ធគ្នា ផ្ទុះឡើងហើយ! ក្រុមឧទ្ទាមស៊ីរី ចូលដល់រដ្ឋធានីដាម៉ាស និងរំដោះអ្នកទោស 

ចរាចរណ៍៨ ម៉ោង មុន

បុរសម្នាក់ បើករថយន្តលឿន បុកម៉ូតូ ២ គ្រឿង កំពុងឆ្លងស្តុប ស្លាប់ម្នាក់ និងរបួសធ្ងន់ ២ នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

១១ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់ បង្កឲ្យមនុស្សស្លាប់-របួស ៤៦ នាក់ និងប៉ះពាល់ផ្ទះជិត ៥ ពាន់ខ្នង

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រឹត្តិការណ៍«សាទរកម្ពុជា» នឹងរៀបចំ “ក្បួនដង្ហែសាទរកម្ពុជា” មានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅថ្ងៃទី៣១ ខែនេះ

Sokha Hotels

ព័ត៌មានពេញនិយម