កីឡា
អតីតកីឡាករលើកពាន FIFA World Cup ឆ្នាំ១៩៩៨ ជាមួយបារាំង នឹងមកកម្ពុជា ក្នុងពិធីដង្ហែពាន
កីឡាករ Christian Karembeu នឹងធ្វើដំណើរមកកម្ពុជា ដើម្បីយកពានរង្វាន់បាល់ទាត់ពិភពលោក “FIFA World Cup Trophy Tour” មកតាំងបង្ហាញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
កម្ពុជា បាននឹងកំពុងត្រៀមការដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក “FIFA World Cup Trophy Tour” នាថ្ងៃទី១៥ ខែមិថុនា ខាងមុខ ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដែលពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោកនេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺខ្សែបម្រើការពារ ដែលឈ្នះជើងឯកបាល់ទាត់ពិភពលោក (FIFA World Cup) កាលពីឆ្នាំ១៩៩៨ ជាមួយក្រុមមាន់គកបារាំង Christian Karembeu នឹងតំណាង FIFA ដើម្បីដង្ហែយកពាននេះមកកាន់កម្ពុជា។
លោក Christian Karembeu បច្ចុប្បន្នមានវ័យ ៥១ឆ្នាំ គេជាប់ជម្រើសជាតិបារាំងតាំងពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០០២ បង្ហាញខ្លួនបាន ៥៣លើក និងទាត់ចូលទី ១គ្រាប់។ ក្រៅពីឈ្នះ FIFA World Cup លោកក៏ធ្លាប់ឈ្នះជើងឯកទ្វីបអ៊ឺរ៉ុប (EURO) ឆ្នាំ២០០០ និង FIFA Confederation Cup ឆ្នាំ២០០១ ផងដែរ។ កីឡាកររូបនេះជាអតីតកីឡាកររបស់ក្លិបស្រមោលស Real Madrid កាលពីឆ្នាំ១៩៩៧-២០០០ និងធ្លាប់ឈ្នះ UEFA Champions League ២ដង (១៩៩៧-៩៨ និង១៩៩៩-២០០០) ផងដែរ។

បញ្ជាក់ថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេសចំនួន៥១ ដែលមានឱកាសនាំយកពាន World Cup ពិតប្រាកដ មកបង្ហាញប្រជាជន ជាពិសេសអ្នកស្នេហាវិស័យបាល់ទាត់។ ដំណើរទេសចរណ៍ពានរង្វាន់ FIFA World Cup™ នេះនឹងឈប់ក្នុងប្រទេសចំនួន ៥១ បូករួមជាមួយប្រទេសទាំង៣២ ដែលត្រូវចូលរួមប្រកួត FIFA World Cup 2022 ខាងមុខផងដែរ។
នេះគឺជាលើកដំបូងចំពោះការមកដល់កម្ពុជា ហើយតាមគម្រោងក្បួនដង្ហែពានរង្វាន់នឹងចាប់ផ្ដើមពីព្រលានយន្ដហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព និងមានអញ្ជើញទទួលស្វាគមន៍ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី។ លើសពីនេះទៅទៀត គឺនឹងមានការស្វាគមន៍ឱ្យចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោង ១រសៀល ដល់ម៉ោង ១០យប់ថែមទៀតផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន


-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល