កីឡា
នេះប្រាក់រង្វាន់ និងជ័យលាភីឯកត្តជនពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០២២
ក្រុមបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ីបានគ្រងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦ ថ្នាក់ខេត្ត ឆ្នាំ២០២២ បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមខេត្តឧត្តរមានជ័យដោយលទ្ធផល ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋានខេមបូឌា អ៊ែរវ៉េ។

ការប្រកួតបានប្រព្រឹត្តទៅ៩០នាទីពេញ ប៉ុន្តែគ្រាប់បាល់បានកើតឡើងតែមួយគ្រាប់ប៉ុណ្ណោះតាំងពីដើមវគ្គទី១នៅពេលកីឡាកររបស់ភ្នំពេញហ្គាឡាក់ស៊ី ម៉ាត់ សេតម៉ូស្លីម តែតចូលទីរបស់ក្រុមខេត្តឧត្តរមានជ័យបានសម្រេចតាំងពីនាទីទី២។
បន្ទាប់ពីមានគ្រាប់បាល់តាំងពីដើមវគ្គទី១ ក្រុមខេត្តឧត្តរមានជ័យបានព្យាយាមដាក់សម្ពាធយ៉ាងខ្លាំង ជាពិសេសនៅវគ្គទី២ ប៉ុន្តែគ្មានសំណាងបំប៉ោងសំណាញ់ទីរបស់ក្រុមភ្នំពេញហ្គាឡាក់ស៊ីឡើយ ខណៈខ្សែការពារពាររបស់ក្រុមមានមូលដ្ឋាននៅភ្នំពេញមួយនេះការពារបានល្អ។
ការឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦ ថ្នាក់ខេត្តនេះ ក្រុមភ្នំពេញហ្គាឡាក់ស៊ីទទួលបានពានរង្វាន់ មេដាយមាស និងប្រាក់រង្វាន់ចំនួន ១៧លានរៀល ហើយក្រុមខេត្តឧត្តរមានជ័យទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ ៨.៥ លានរៀល និងក្រុមលេខ៣បានទៅក្រុម ឬទ្ធីសែន មកពីខេត្តកំពង់ឆ្នាំង ទទួលបានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់ ៦លានរៀល៕

ជ័យលាភី និងប្រាក់រង្វាន់
- ជើងឯក៖ ភ្នំពេញហ្គាឡាក់ស៊ី ទទួលបានពានមួយ មេដាយមាស៣៥គ្រឿង និងប្រាក់រង្វាន់ ១៧ លានរៀល។
- ជើងឯករង៖ ខេត្តឧត្តរមានជ័យ ទទួលបានមេដាយប្រាក់៣៥គ្រឿង និងប្រាក់រង្វាន់ ៨.៥ លានរៀល។
- លេខ៣៖ ក្រុមឬទ្ធីសែន ទទួលបានមេដាយសំរឹទ្ធ៣៦គ្រឿង និងប្រាក់រង្វាន់ ៦លានរៀល។
- អ្នកស៊ុតចូលទីច្រើន៖ អ៊ុង វិសាល មកក្រុមខេត្តស្វាយរៀង រកបាន១៧គ្រាប់ ទទួលបានស្បែកជើងមាស និងប្រាក់រង្វាន់ ១,៦លានរៀល។
- អ្នកចាំទីល្អ៖ ស៊ុប អះម៉ាក់ មកពីភ្នំពេញហ្គាឡាក់ស៊ី ទទួលបានស្រោមដៃមាស និងប្រាក់រង្វាន់ ១,៦លានរៀល។
- គ្រូបង្វឹកល្អ៖ ផាន់ ហៃ មកពីភ្នំពេញហ្គាឡាក់ស៊ី ទទួលបានពាន១ និងប្រាក់រង្វាន់ ១,៦លានរៀល។

អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ