កីឡា
មិនធម្មតាប្រើពេល១៤ឆ្នាំ ទើបភ្នំពេញហ្គាឡាក់ស៊ីសម្រេចគោលដៅធំ
ក្រុមបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ីទើបតែឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៦ ឆ្នាំ២០២២ បន្ទាប់ពីឈ្នះក្រុមខេត្តឧត្តរមានជ័យដោយលទ្ធផល ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃទី១១ ខែមិថុនា កន្លងទៅនេះ។
ការគ្រងជើងឯកនេះគឺការសម្រេចបាននូវសមិទ្ធផលធំបំផុតរបស់ក្រុម បន្ទាប់ពីបានដើរលើវិថីបាល់ទាត់រយៈពេល១៤ឆ្នាំ។ នេះជាការបញ្ជាក់របស់លោក ប៉ូ គីនណាក់ អ្នកចាត់ការទូទៅរបស់ក្រុមភ្នំពេញហ្គាឡាក់ស៊ី។

លោក ប៉ូ គីនណាក់ បានរៀបរាប់ថា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នេះគឺជាគោលដៅធំបំផុត សម្រាប់ក្រុមចាប់តាំងពីត្រូវបានបង្កើតឡើងមានរយៈពេល១៤ឆ្នាំមកហើយ។ ក្រុមត្រូវបានបង្កើតឡើងតាំងពីមិនទាន់មានគេស្គាល់ និងបាតដៃទទេរហូតដល់ឆ្នាំ២០១៧។ ក្នុងរយៈពេល៩ឆ្នាំនេះ ក្រុមដាក់គោលដៅធំបំផុតគឺចូលលេងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។
នៅឆ្នាំ២០១៧ ក្រុមភ្នំពេញហ្គាឡាក់ស៊ីបានចូលលេងពានរង្វាន់មួយប្រចាំខេត្តបាត់ដំបង ហើយក៏ត្រូវបានមហាជនស្គាល់ និងឲ្យតម្លៃពីសមត្ថភាពរបស់ក្រុមចាប់ពីពេលនោះមក។ នៅពេលនោះ ក្រុមបានក្លាយជាជើងឯក និងត្រូវបានអាជ្ញាធរខេត្តបាត់ដំបងជ្រើសរើសតំណាងខេត្តចូលលេងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។
អ្នកចាត់ការទូទៅបានប្រាប់ថា ៖«នោះជាក្តីស្រមៃដែលក្រុមរបស់យើងទទួលបានឱកាសលេងពានសម្តេចតេជោ ពីព្រោះក្រុមយើងចង់លេងពានរង្វាន់សម្តេចខ្លាំងណាស់ ជាច្រើនឆ្នាំមកហើយ»។ ទោះជាឆ្នាំដំបូងមិនទទួលបានល្អប្រសើរយ៉ាងណា ក៏ក្រុមរបស់លោកបានឡើងដល់វគ្គ១៦ក្រុម ដោយបានចាញ់ក្រុមខេត្តកំពត ប៉ុន្តែក្រុមនេះចាត់ទុកជាមោទកភាពមួយដែរ។

ក្រោយមកក្រុមរបស់លោកដែលមានឈ្មោះដើម Sporting Galaxy បានលេងតំណាងឲ្យខេត្តពោធិ៍សាត់បាន២ឆ្នាំក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដដែល និងបានឡើងដល់វគ្គ១៦ក្រុមចុងក្រោយទៀត។
នៅឆ្នាំទី៤ ខាងមន្ទីរអប់រំរាជធានីភ្នំពេញបានផ្តល់សេចក្តីទុកចិត្តឲ្យលេងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នៅមណ្ឌលទី៣ សម្រាប់ឆ្នាំ២០២១ និង២០២២។ ពេលនោះ ក្រុមមួយនេះបន្ថែមឈ្មោះ«ភ្នំពេញហ្គាឡាក់ស៊ី » និងបានឡើងដល់វគ្គ៨ក្រុមចុងក្រោយ ដោយចាញ់ក្រោមថ្វីជើងរបស់ក្រុមខេត្តត្បូងឃ្មុំ។
លោក ប៉ូ គីនណាក់ បានបញ្ជាក់ថា ៖«ទោះជាយ៉ាងណា យើងខ្ញុំនៅតែព្យាយាម ហើយព្យាយាមទៀត។ ព្យាយាមមិនបោះបង់ចោល។ ទីបំផុតយើងសម្រេចបានលទ្ធផលធំគឺឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៦ ឆ្នាំ២០២២នេះ»។

ក្រុមនេះគ្មានមហិច្ឆតាចូលលេងក្រុបខណ្ឌអាជីពគឺលីគកំពូលកម្ពុជាឡើយ។ ក្រុមនេះដាក់គោលដៅលេងត្រឹមតែពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ប៉ុណ្ណោះ។
ក្រៅពីគោលដៅសំខាន់មួយនេះរបស់ភ្នំពេញហ្គាឡាក់ស៊ីគឺរួមចំណែកបណ្តុះបណ្តាល និងអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅកម្ពុជា។ លោក គីនណាក់ ប្រាប់ថា ៖«យើងអត់មានគោលដៅចូលលេងលីគអាជីពទេ។ គ្រាន់តែថា អ្វីដែលយើងមានលទ្ធភាព សមត្ថភាព ហើយពេលវេលាគឺបណ្តុះ អភិវឌ្ឍកីឡាករឲ្យបានល្អដើម្បីឲ្យពួកគាត់មានផ្លូវឆ្ពោះទៅកាន់លេងក្លឹបអាជីព លីគអាជីពតាមដែលអាចធ្វើទៅបាន»៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច