Connect with us

កីឡា

ព្រះខ័ន​រាជ​ស្វាយរៀង បន្ត​ឈ្នះ​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​

បានផុស

នៅ

​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ប្រកួត​ឈ្នះ ក្លិប UiTM FC ដោយ​លទ្ធផល ១-០ នៅក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​កម្ដៅ​សាច់ដុំ នា​ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី​១៣ ខែមិថុនា មុននេះ​បន្តិច​។

កីឡាករ ១១​នាក់​ដំបូង​របស់​ព្រះខ័ន​រាជ​ស្វាយរៀង រួមមាន អ្នកចាំទី អាំ សុវណ្ណារ៉ា​ត ខ្សែការពារ ៤​រូប គឹម សុខ​យុទ្ធ​, O’Connellm Odawara និង​សារ៉េត គ្រី​យ៉ា​។ ខណៈ​នៅ​តំបន់​បម្រើ​មាន​កីឡាករ សួន សុវណ្ណ​, ជា សំណាង និង Mizuno Hikaru​។ ចំពោះ​តំបន់​ខាងលើ មិន រតនៈ​, សុក សំណាង ខណៈ Marcus Haber ឈរ​ជា​ខ្សែប្រយុទ្ធ​ទោល​។ ក្នុង​ឈុត​នេះ​គេ​ឃើញ​មាន​ប្រែប្រួល​តែ​ម្នាក់​គត់​គឺ ប្រាក់ មុន្នី​ឧ​ត្ត​ម ដែល​ប្រកួត​មុន​ជាប់​ជម្រើស ១១​នាក់​ដំបូង ប្រកួត​នេះ​ជំនួស​ដោយ សុក សំណាង វិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់ផ្ដើម​នៅ​ម៉ោង ៥​ល្ងាច ព្រះខ័ន​រាជ​ស្វាយរៀង បាន​ត្រឹម​ស្មើ ជាមួយ​ក្លិប UiTM FC ០-០ នៅ​វគ្គ​ទី​១​។ លុះ​ចូលដល់​វគ្គ​ទី​២ បន្ទាប់ពី​បាន​ផ្លាស់ប្ដូរ​កីឡាករ​មួយចំនួន គ្រាប់​បាល់​ក៏បាន​កើតឡើង​សម្រាប់​ព្រះខ័ន​រាជ​ស្វាយរៀង ធ្វើបាន​សម្រេច​ដោយ​កីឡាករ សារ៉េត គ្រី​យ៉ា នៅ​នាទី​៧០ ដោយ​ចេញពី​បាល់​ជ្រុង​។ នាទី​ដែល​សេសសល់​ពុំមាន​កើតឡើង​ឡើយ ធ្វើឱ្យ​ព្រះខ័ន​រាជ​ស្វាយរៀង យកឈ្នះ​ក្លិប UiTM FC ដោយ​លទ្ធផល ១-០​។

ដូច្នេះ​ព្រះខ័ន​រាជ​ស្វាយរៀង ក្នុង​ដំណើរ​ប្រកួត​មិត្តភាព​អន្តរជាតិ​កម្ដៅ​សាច់ដុំ នៅ​ប្រទេស​ម៉ាឡេស៊ី ធ្វើបាន​យ៉ាង​ល្អ ដោយ​ឈ្នះ​ទាំងពីរ​ប្រកួត ពោលគឺ​កាលពី​ថ្ងៃទី​១០ បាន​យកឈ្នះ ក្លិប Petaling Jaya City FC ដោយ​លទ្ធផល ១-០ និង​ប្រកួត​នេះ​ឈ្នះ​។ ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង នឹងធ្វើ​ដំណើរ​ត្រលប់មក​កម្ពុជា វិញ​នៅ​ថ្ងៃស្អែក​ផងដែរ​៕

អត្ថបទ ​៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Moon Jae-in
ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

សន្តិសុខសង្គម៣៥ នាទីutes មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

រថយន្ត Tesla
ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

ព័ត៌មានជាតិ៥៣ នាទីutes មុន

មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម