កីឡា
កម្ពុជា ស្មើជាមួយ អាហ្វហ្គានីស្ថាន ក្នុងជំនួបចុងក្រោយ
ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតស្មើជាមួយ ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ដោយលទ្ធល ២-២ ក្នុងជំនួបចុងក្រោយ ពូល D វគ្គជម្រុះជុំចុងក្រោយ ជើងឯកទ្វីបអាស៊ី (AFC Asian Cup 2023 Qualifiers Final Round) នៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។
ការប្រកួតដែលចាប់ផ្ដើមនៅវេលាម៉ោង ៦និង៣០នាទីល្ងាច ក្រុមទាំងសងខាងបានចាប់ផ្ដើមជាមួយនឹងការប្រកួតដ៏ស្វិតស្វាញបើទោះបីជាអស់ឱកាសឡើងវគ្គបន្តដូចគ្នាក៏ដោយ ប៉ុន្តែក្រោយមកអាហ្វហ្គានីស្ថាន បានរកគ្រាប់បាល់នាំមុខមុនបានសម្រេចដោយកីឡាករ Faysal Shayesteh នៅនាទី១៦។ កម្ពុជា បានព្យាយាមរកគ្រាប់បាល់តាមស្មើជាមួយនឹងឱកាសមួយចំនួនប៉ុន្តែធ្វើមិនបានសម្រេចឡើយ ហើយអាហ្វហ្គានីស្ថានទៅវិញទេដែលរកគ្រាប់ទី២ បានសម្រេចឱ្យនាំមុខកម្ពុជា ២-០។
ក្រោយមកទៀតកម្ពុជា មានឱកាសខ្លះៗ រហូតធ្វើបានសម្រេចដោយកីឡាករ ប្រាក់ ធីវ៉ា តាមរយៈបាល់ Freekick នៅនាទី៣៧ និងបានរក្សាលទ្ធផល ២ទល់១ ដល់ចប់វគ្គទី១។
ចូលដល់វគ្គទី២ កម្ពុជា ការប្រកួតកាន់តែតានតឹង តែពុំមានគ្រាប់បាល់បន្តកើតឡើងភ្លាមៗឡើយ រហូតដល់នាទី៨១ ទើបកម្ពុជា រកគ្រាប់តាមស្មើដោយកីឡាករ កែវ សុខផេង ដែលធ្វើឱ្យលទ្ធផលបញ្ចប់ជាផ្លូវការ កម្ពុជា ស្មើ អាហ្វហ្គានីស្ថាន ២-២។
ដូច្នេះ កម្ពុជា ប្រកួតជុំផ្ដាច់ព្រ័ត្រ ជើងឯកទ្វីបអាស៊ី (AFC Asian Cup 2023) ដោយ ៣ប្រកួត មិនដែលឈ្នះ ស្មើ១ និងចាញ់២ មាន ១ពិន្ទុ ឈរនៅបាតតារាង៕
អត្ថបទ ៖ មន្នីរ័ត្ន


-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច