Connect with us

កីឡា

កីឡាករម្នាក់ និងមន្ត្រី ៤ រូប ជាប់នៅប្រទេសឥណ្ឌា ដោយសារឆ្លងកូវីដ

បានផុស

នៅ

កីឡាករ ហ៊ុល គឹមហ៊ុយ និងមន្ត្រី ៤ រូបនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានជាប់នៅប្រទេសឥណ្ឌា បន្ទាប់ពីបានឆ្លងវីរុសកូវីដ-១៩ ក្រោយ​ចប់​ការប្រកួត​ចុងក្រោយ ពូ​ល D វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ ជើងឯក​ទ្វីបអាស៊ី (AFC Asian Cup 2023 Qualifiers Final Round) នៅ​ល្ងាច​ថ្ងៃទី​ ១៤ ខែមិថុនា ឆ្នាំ​ ២០២២ ម្សិលមិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដូច្នេះ​កីឡាករ ២១​ នាក់​ បានមក​ដល់​មាតុប្រទេស​ដោយ​សុវត្ថិភាព​នៅ​ព្រឹក​នេះ លើកលែងតែ កុក បូរី​ស ដែល​ប្រកប​អាជីព​នៅ​ប្រទេស​ម៉ាឡេស៊ី គេ​ត្រូវ​ធ្វើដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ផ្ទាល់​។

​ដើម្បី​សុវត្ថិភាព កីឡាករ ហ៊ុល គឹម​ហ៊ុយ និង​មន្ត្រី ៤ ​រូប​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹងត្រូវ​សម្រាក​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា រហូតដល់​ជា​សះស្បើយ​ទើប​ត្រលប់មក​មាតុប្រទេស​វិញ​។​

​សូម​រម្លឹកថា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​នាំយក​កីឡាករ ២៣ ​នាក់​ ទៅ​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ ជើងឯក​ទ្វីបអាស៊ី (AFC Asian Cup 2023 Qualifiers Final Round)​។ហើយ​ជា​លទ្ធផល ក្រុម​ជម្រើសជាតិ​កម្ពុជា បញ្ចប់​ទៅដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​ ៤ ក្នុងចំណោម ៤​ ក្រុម រួមមាន​ម្ចាស់ផ្ទះ​ឥណ្ឌា​, ហុងកុង និង​អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយ​ប្រកួត ៣ ​លើក ស្មើ ​១ ​លើក និង​ចាញ់​ ២​ លើក មាន ១​ ពិន្ទុ​។ ក្នុងនោះ​កម្ពុជា ចាញ់ ឥណ្ឌា ២-០, ចាញ់ ហុងកុង ៣-០ និង​ស្មើ​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន ២-២៕

​អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១៩ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២៦ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៥៥ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦០ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥៥ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម