កីឡា
Premier League ចេញកាលវិភាគរដូវកាលថ្មីជាផ្លូវការ រួមបញ្ចូលពេលវេលាសម្រាកសម្រាប់ FIFA World Cup
ការប្រកួតក្រខណ្ឌលីគកំពូលអង់គ្លេស ‘English Premier League’ បានបញ្ចេញកាលវិភាគប្រកួតផ្លូវការសម្រាប់រដូវកាលថ្មីរបស់ខ្លួន ២០២២-២៣ ដែលគ្រោងនឹងចាប់ផ្តើមនៅ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។
ក្រុមការពារតំណែងជើងឯក Manchester City នឹងប៉ះ West Ham ក្រៅដី នៅចុងសប្ដាហ៍បើកឆាកនៃយុទ្ធនាការ Premier League 2022-23 ដែលនឹងរួមបញ្ចូលការសម្រាកពាក់កណ្ដាលរដូវកាលសម្រាប់ក្រុមជម្រើសជាតិប្រកួតបាល់ទាត់ពិភពលោក ‘FIFA World Cup 2022’ នៅប្រទេសកាតា។

នឹងមិនមានការប្រកួតនៅបន្ទាប់ពីចុងសប្តាហ៍នៃថ្ងៃទី១២-១៣ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២៦ ខែធ្នូ ដោយសារតែមានការប្រកួត World Cup។
ការប្រកួតដំបូងធ្វើឡើងនៅថ្ងៃសុក្រ ទី០៥ ខែសីហា ដោយ Crystal Palace ធ្វើជាម្ចាស់ផ្ទះទទួលក្រុមកាំភ្លើងធំ Arsenal។
ការប្រកួតបាល់ទាត់ពិភពលោក ដែលនឹងមានទាំងប្រទេសអង់គ្លេស និងវេលស៍ ចាប់ផ្តើមនៅថ្ងៃទី២១ ខែវិច្ឆិកា។ វគ្គផ្តាច់ព្រ័ត្រគឺនៅថ្ងៃទី១៨ ខែធ្នូ ពោលគឺ ៨ថ្ងៃមុនពេល Premier League បន្តរដូវកាលរបស់ពួកគេ៕
អត្ថបទ ៖ មន្នីរ័ត្ន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ