កីឡា
ប្រាក់រង្វាន់ពានសម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០២២ ត្រូវបានបង្កើន
ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ វគ្គថ្នាក់ជាតិ បាននឹងកំពុងត្រៀមខ្លួនបន្តការប្រកួតរបស់ខ្លួនហើយ បន្ទាប់ពីបញ្ចប់វគ្គថ្នាក់ខេត្ត ដោយជោគជ័យកាលពីពេលថ្មីៗនេះ។

ដោយឡែកប្រាក់រង្វាន់សម្រាប់រដូវកាល២០២២ ក៏ត្រូវបានដឹងថាមានការកើនឡើងផងដែរ បើធៀបទៅនឹងឆ្នាំ២០២១ ពោលមានដូចជា៖
ក្រុមជើងឯក ទទួលបាន៖ ១១០,០០០,០០០រៀល
ក្រុមជើងឯករង ទទួលបាន៖ ៧០,០០០,០០០រៀល
ក្រុមលេខ៣ ទទួលបាន៖ ៣០,០០០,០០០រៀល
ប្រាក់រង្វាន់ទាំងនេះបានកើនឡើងចំនួន ១០លានរៀល ដែលកាលពីឆ្នាំទៅក្រុមជើងឯកទទួលបាន ១០០,០០០,០០០រៀល។ ក្រុមជើងឯករង ទទួលបាន ៦០,០០០,០០០រៀល និងក្រុមលេខ៣ ទទួលបាន ៤០,០០០,០០០រៀល។
យោងតាមកម្មវិធីប្រកួតចុងក្រោយ ការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ដំណាក់កាលទី២ នឹងចាប់ផ្ដើមឡើងនៅថ្ងៃទី២១ ខែមិថុនា ដើមសប្ដាហ៍ក្រោយ បន្ទាប់ពីរកឃើញជើងឯកថ្នាក់ខេត្ត, ក្រុមចំណាត់ថ្នាក់លេខ២, ក្រុមចំណាត់ថ្នាក់លេខ៣ និងក្រុមចំណាត់ថ្នាក់លេខ៤ កាលថ្ងៃសៅរ៍កន្លងទៅ។
ក្រុមថ្នាក់ខេត្តដែលឡើងទៅប្រកួតដំណាក់កាលទី២ ជាមួយក្រុមលីគទី២កម្ពុជា រួមមាន ភ្នំពេញហ្គាឡាក់ស៊ី (ជើងឯក), ឧត្តរមានជ័យ (ក្រុមចំណាត់ថ្នាក់លេខ២), ឬទ្ធិសែន (លេខ៣) និងកំពតអេហ្វស៊ី (លេខ៤) បន្ទាប់ពីចាប់ផ្ដើមវគ្គជម្រុះតាំងពីថ្ងៃទី៨ ខែ កុម្ភៈ មកម្ល៉េះ ដែលមាន ១៧ ក្រុមចូលរួមប្រកួតប្រជែង។
ក្នុងការប្រកួតថ្នាក់ជាតិ ដំណាក់កាលទី២ នឹងមាន ១៤ក្រុមចូលរួមខណៈដែល ក្រុមត្បូងឃ្មុំ និង យុវជនបាទី ប្រកាសដកខ្លួនពីព្រឹត្តិការណ៍នេះ។ សរុបក្រុមមកពីលីគទី២កម្ពុជា ចំនួន ១០ក្រុម និងក្រុមថ្នាក់ខេត្តចំនួន ៤ក្រុម។
ដូច្នេះក្រុមទាំង១៤ នៅដំណាក់កាលទី២ មានអគ្គិសនីកម្ពុជា, នគរបាលជាតិ, ព្រៃវែងអេហ្វស៊ី, កោះកុងអេហ្វស៊ី, អាយអេសអាយ ដង្កោសែនជ័យ, អាស៊ីអឺរ៉ុបយូណាយធីត, សៀមរាបអេហ្វស៊ី, បន្ទាយមានជ័យអេហ្វស៊ី, សូលទីឡូអង្គរ, ណិចស្តិបអេហ្វស៊ី, ភ្នំពេញហ្គាឡាក់ស៊ី, ឧត្តរមានជ័យ, ឫទ្ធិសែន និងកំពតអេហ្វស៊ី។ ដំណាក់កាលទី២នេះ គេត្រូវចម្រាញ់យកក្រុមខ្លាំងចំនួន ៨ក្រុមដើម្បីទៅប្រកួតថ្នាក់ជាតិជាមួយក្រុមខ្លាំងៗមកពីលីគកំពូល ៨ក្រុមផ្សេងទៀត។
ការប្រកួតពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ ២០២២ នេះ ធ្វើឡើងក្នុង ៣ដំណាក់កាល (ប្រកួតថ្នាក់ខេត្ត, យក៤ក្រុមថ្នាក់ខេត្តទៅប្រកួតជាមួយក្រុមលីគទី២កម្ពុជា ក្នុងវគ្គជម្រុះថ្នាក់ជាតិ, និងចុងក្រោយយក ៨ក្រុមពីការជម្រុះថ្នាក់ជាតិ ទៅប្រកួតនឹង ៨ក្រុមផ្សេងទៀតមកពីលីគកំពូល)។ ការប្រកួតថ្នាក់ជាតិជុំចុងក្រោយនឹងមានត្រឹមតែ ១៦ ក្រុមប៉ុណ្ណោះ។
សូមបញ្ជាក់ថា ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំចាស់គឺបានទៅក្លិបវិសាខា ក្រោយប្រកួតយកឈ្នះ ក្រុមដែលជោគជ័យជាងគេក្នុងពានរង្វាន់នេះ (ព្រះខ័នរាជស្វាយរៀង) ដោយបាល់ ១១ម៉ែត្រកាត់សេចក្ដី៕
អត្ថបទ ៖ មន្នីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ