កីឡា
ជើងខ្លាំងលំដាប់ពិភពលោកពីររូបធ្លាប់ផ្តួល Yodsanklai ប៉ះគ្នាថ្ងៃសុក្រនេះ
ថ្ងៃសុក្រទី២៥ ខែ ធ្នូ ខាងមុខនេះ ព្រឹត្តិការណ៍ប្រកួត ONE: COLLISION COURSE II ចេញពីប្រទេសសិង្ហបុរីសុទ្ធតែតារាប្រដាល់គុនចម្រុះ និងមួយថៃលំដាប់ពិភពលោក១២រូបដែលនឹងផ្តល់ចំណីចក្ខុពិសេសប្លែកដល់អ្នកគាំទ្រទូទាំងពិភពលោក។
ជើងខ្លាំងមកពីប្រទេសរុស្ស៊ីដែលមានចំណាត់ថ្នាក់លេខ២ក្នុងតារាងអត្តពលិក Jamal “Kherow” Yusupov ត្រូវជួបជើងខ្លាំងចំណាត់ថ្នាក់លេខ៤ Samy “AK47” Sana ក្នុងនាមជាគូឯកប្រចាំព្រឹត្តិការណ៍ ONE: COLLISION COURSE II ដែលនឹងចាក់ផ្សាយចេញពីប្រទេសសិង្ហបុរី។

ជើងខ្លាំង Yusupov ទើបតែបង្ហាញមុខប្រកួតនៅឆាកអន្តរជាតិ ONE កាលពីខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ ប៉ុន្តែបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងអ្នកគាំទ្រ និងកីឡាករដូចគ្នា។ បុរសជំនាញឆ្វេងមកពីរុស្សីត្រូវបានផ្គូផ្គងដោយកំណត់ទម្ងន់ catch weight ឲ្យប្រកួតជាមួយខ្លាចាស់ថៃ “The Boxing Computer” Yodsanklai IWE Fairtex ត្រឹមរយៈពេល១០ថ្ងៃប៉ុណ្ណោះ ប៉ុន្តែរូបគេបានក្លាយជាកីឡាករតែម្នាក់គត់ដែលបានផ្ដួល “អ្នកប្រដាល់កុំព្យួទ័រ” ឲ្យសន្លប់លើកដំបូងក្នុងអាជីពប្រដាល់ជាងមួយទសវត្សមកនេះ។
ក្រោយមក Yusupov ត្រូវបានរៀបចំឲ្យប្រកួតដណ្តើមខ្សែក្រវាត់មួយថៃពិភពលោក ONE Featherweight ពីម្ចាស់ជើងឯក Petchmorakot Petchyindee Academy ក្នុងខែកុម្ភៈ ប៉ុន្តែរូបគេត្រូវបង្ខំចិត្តដកខ្លួនចេញពីការប្រកួតដោយសារបញ្ហារបួស។
ក្រោយព្យាបាលរបួសជាច្រើនខែ ឥឡូវនេះរូបគេបានជាសះស្បើយពេញលេញ និងដល់ពេលឡើងសមរភូមិប្រយុទ្ធជាមួយនឹងកម្លាំងចិត្តដ៏មុតមាំដើម្បីទម្លាយផ្លូវឆ្ពោះទៅរកការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកជាថ្មី។
ចំណែកដៃគូគឺកីឡាករ Sana ពិតជាមិនធម្មតាឡើយ។ រូបគេជាម្ចាស់ជើងឯកមួយថៃ និងឃីកបុកសីងពិភពលោក ប៉ុន្តែនៅមិនទាន់បានកាន់ខ្សែក្រវាត់ពិភពលោករបស់ស្ថាប័ន ONE នៅឡើយទេ។
តារាមួយថៃមកពីប៉ារីសក៏ជាកីឡាករដែលបានយកឈ្នះជើងខ្លាំងថៃ Yodsanklai នៅវគ្គ៨ក្រុមចុងក្រោយនៃការប្រកួតដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Featherweight Kickboxing World Grand Prix។ បន្ទាប់មក រូបគេបានយកឈ្នះ “Genghis Khan” Dzhabar Askerov ដោយពិន្ទុនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។
នៅវគ្គផ្តាច់ព្រ័ត្រកាលពីខែតុលា នាទីក្រុងតូក្យូប្រទេសជប៉ុន Sana បានចាញ់ពិន្ទុជើងខ្លាំង Giorgio “The Doctor” Petrosyan ដើម្បីទទួលបានត្រឹមជើងឯករង។

មកទល់ពេលនេះ មានរយៈពេលជាងមួយឆ្នាំហើយចាប់តាំងពីចាញ់នៅវគ្គផ្ដាច់ព្រ័ត្រខាងលើ។ ឥឡូវនេះតារាសញ្ជាតិបារាំងបានរៀបចំខ្លួនរួចហើយដើម្បីត្រលប់មកវិញ។ ការប្រកួតនេះពិតជាសំខាន់ណាស់សម្រាប់ Sana ពីព្រោះដើម្បីឆ្ពោះទៅប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកពីជើងឯក Petchmorakot។
ក្រៅពីគូឯកគួរឲ្យចាប់អារម្មណ៍ គូឯករងប្រចាំព្រឹត្តិការណ៍ក៏មិនអាចធ្វើឲ្យអ្នកទស្សនាខកចិត្តឡើយ ខណៈ អតីតជើងឯកពិភពលោក ONE Flyweight World Champion គឺកីឡាករ Kairat “The Kazakh” Akhmetov។
Akhmetov ដែលមានចំណាត់ថ្នាក់លេខក្នុងចម្រុះទម្ងន់ flyweight កំពុងកាន់កំណត់ត្រាឈ្នះពីរលើកជាប់គ្នាចុងក្រោយ។ ចុងក្រោយបំផុត Akhmetov ផ្ដួលគូប្រជែងលំដាប់ទី៥ កីឡាករ Reece “Lightning” McLaren ក្នុងកម្មវិធី ONE Flyweight World Grand Prix នាវគ្គ៨នាក់ចុងក្រោយកាលខែ មីនា ឆ្នាំ ២០១៩ មុនពេលរងរបួស។
កីឡាកររហស្សនាម “The Kazakh” កំពុងធ្វើដំណើរត្រលប់មកវិញ និង ដាក់គោលដៅកាន់ខ្សែក្រវាត់ជាថ្មី។ ចំណែក “Ottogi” Dae Hwan Kim អតីតគូប្រជែងខ្សែក្រវាត់ពិភពលោកកំពុងបង្កើនភាពរឹងមាំនៅក្នុងទម្ងន់ flyweight។ តារាកូរ៉េខាងត្បូង បានរៀបចំផែនការដើម្បីផ្ដួលអតីតម្ចាស់ខ្សែក្រវាត់គួរឲ្យភ្ញាក់ផ្អើល។ សូមតាមដានគូប្រកួតលម្អិតនៅព្រឹត្តិការណ៍ ONE: COLLISION COURSE II ខាងក្រោម។
គូប្រកួតទាំងអស់នៅព្រឹត្តិការណ៍ ONE: COLLISION COURSE II
• កីឡាករ Jamal Yusupov ប្រកួតជា Samy Sana
• កីឡាករ Kairat Akhmetov ប្រកួតជាមួយ Dae Hwan Kim
• កីឡាករ Momotaro ប្រកួតជាមួយ Walter Goncalves
• កីឡាករ Amir Khan ប្រកួតជាមួយ Dae Sung Park
• កីឡាករ Raimond Magomedaliev ប្រកួតជាមួយ Edson Marques
• កីឡាករ Senzo Ikeda ប្រកួតជាមួយ Liang Hui

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង