កីឡា
ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងជោគជ័យក្រោយចំនួនអ្នកចូលរួមផ្ទាល់លើសចំនួនអ្នកចុះឈ្មោះ
ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិបានរៀបចំឡើងវិញនៅព្រឹកថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២២នេះ ក្រោយខកខាន ២ឆ្នាំ ដោយសារបញ្ហាកូវីដ-១៩ ជាមួយសញ្ញាណដ៏ល្អ បន្ទាប់ពីទាក់ទាញកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណ ៥ពាន់នាក់ចូលរួមលើសចំនួនអ្នកចុះឈ្មោះដែលមានតែជាង ៣ពាន់នាក់។

ព្រឹត្តិការណ៍នេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ព្រមទាំងមន្ត្រីមួយចំនួនទៀត។
ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ ប្រព្រឹត្តិទៅជាពិសេសគឺចូលរួមរត់ប្រណាំង ដើម្បីថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៦ យាងចូល ៨៧ព្រះវស្សា ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញ។

ក្រៅពីនេះក៏រត់ដើម្បីមនុស្សធម៌ រត់ដើម្បីទីក្រុងស្អាត រត់ដើម្បីសុខភាព និងរត់ដើម្បីស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់លោក ថោង ខុន ក្នុងឱកាសសម្ដែងការស្វាគមន៍ ចំពោះវត្តមានប្រជាពលរដ្ឋ និងកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ដែលបានចូលរួម។
លោក វ៉ាត់ ចំរើន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការត្រឡប់មកវិញ នៃព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ មានអ្នកចុះឈ្មោះចូលរួមចំនួន ៣,៦២១នាក់ប៉ុណ្ណោះ តែអ្នកចូលរួមរត់ជាក់ស្ដែងប្រមាណ ៥,០០០នាក់។

លោកបានចាត់ទុកថា នេះគឺជាជោគជ័យ និងជាផ្លែផ្កាថ្មីមួយ បន្ទាប់ពីធូរស្រាលជំងឺកូវីដ-១៩ ដែលមានអ្នកចូលរួមដ៏ច្រើនបែបនេះ ពិសេសសន្ទុះអ្នករត់ចម្ងាយ ១០គីម៉ែត្រតែម្ដង ដែលស្ដែងចេញឲ្យឃើញនូវសុខភាពល្អរបស់ប្រជាពលរដ្ឋ ក៏ដូចជាយុវជន-យុវតីកម្ពុជា នាពេលបច្ចុប្បន្ន។
គួរដឹងថា ក្នុងចំណោមអ្នករត់ខាងលើ ភាគច្រើនជាប្រជាពលរដ្ឋខ្មែរ ខណៈបរទេសភាគច្រើនជាជនបរទេសនៅកម្ពុជា ហើយមានប្រមាណ ១០% ប៉ុណ្ណោះ ដែលមកពីក្រៅប្រទេស។
ចំពោះលទ្ធផលនៃការរត់វិញ សម្រាប់វិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ ផ្នែកបុរស លេខ១ កីឡាករកម្ពុជា វ៉ាន់ភារ៉ា លេខ២ កីឡាករកម្ពុជា ម៉ា វីរ៉ូ និងលេខ៣ កីឡាករជប៉ុន Ota Yugo។ ចំពោះផ្នែកនារី លេខ១ កីឡាការិនីជប៉ុន Ota Natsuko, លេខ២ កីឡាការិនីហុងកុង Lee Yin Ling និងលេខ៣ កីឡាការិនីជប៉ុន Fukunari Mizuki ។
ចំណែកវិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្រ ផ្នែកបុរស លេខ១ បានទៅកីឡាករ Ayal Andarge មកពីប្រទេសអេត្យូពី លេខ២ កីឡាករកម្ពុជា កាំង ធឿន និងលេខ៣ កីឡាករកម្ពុជា អ៊ុក រ៉ូហ៊ីត។
ដោយឡែកផ្នែកនារី លេខ១ បានទៅកីឡាការិនីកម្ពុជា ធុន សុម៉ាវត្ដី លេខ២ កីឡាការិនីកម្ពុជា អួន ច័ន្ទភត្រា និងលេខ៣ កីឡការិនីកម្ពុជា អេង មួយជីង៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម៩ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម២១ ម៉ោង ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន