កីឡា
ផ្លូវការហើយ ខាន់ ចេសា ប្រកួតជាមួយកីឡាការិនីអាមេរិកនៅ ONE
កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា ត្រូវបានផ្គូផ្គងឲ្យប្រកួតជាផ្លូវការហើយជាមួយកីឡាការិនីអាមេរិក Amanda Alequin នៅស្ថាប័នធំ ONE Championship នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។ កីឡាការិនីអាមេរិករូបនេះក៏ពូកែ និងល្បីល្បាញខាងជំនាញជឺជីតស៊ូដែរ។

បន្ទាប់ពីលេចធ្លោលើឆាកអន្តរជាតិទាំងការប្រកួតនៅសហរដ្ឋអាមេរិក និងប្រកួតតំណាងឲ្យជម្រើសជាតិកម្ពុជាប៉ុន្មានចុងក្រោយនេះ កីឡាការិនី ខាន់ ចេសា បានចុះកុងត្រាជាផ្លូវការជាមួយស្ថាប័នប្រដាល់ធំបំផុតប្រចាំអាស៊ី គឺ ONE Championship កាលមុនព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសវៀតណាម។
អ្នកគាំទ្រមួយចំនួនអាចនឹងឆ្ងល់ចំពោះវត្តមានរបស់កីឡាការិនីជម្រើសជាតិកម្ពុជារូបនេះនៅស្ថាប័ននប្រដាល់ដែលល្បីខាងគុនចម្រុះ ឃីកបុកសីង ឬមួយថៃជាដើម ប៉ុន្តែសូមបញ្ជាក់ថា ការប្រកួតនេះគឺជំនាញឃ្លេក្រោមសុទ្ធដោយមិនប្រើជំហរឈរដើម្បីទាត់ ធាក់ ឬកណ្តាប់ដៃឡើយ។
ដូច្នេះមានន័យថា ការប្រកួតរបស់ ខាន់ ចេសា គឺជំនាញឃ្លេក្រោមសុទ្ធដែលត្រូវនឹងជំនាញជឺជីតស៊ូរបស់នាង៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច