Connect with us

កីឡា

អ្នកគាំទ្របាល់ទាត់ឥណ្ឌូនេស៊ី ជាន់គ្នាស្លាប់ ខណៈពេលការប្រកួតពានរង្វាន់ President’s Cup

បានផុស

នៅ

អ្នកគាំទ្របាល់ទាត់ឥណ្ឌូនេស៊ី ២ នាក់ បានស្លាប់ដោយសារចំនួនអ្នកចូលទស្សនាកកកុញ ក្នុងកីឡដ្ឋានអំឡុងការប្រកួតពានរង្វាន់ President’s Cup រវាងក្លិប Persib Bandung ជាមួយក្លិប Persebaya Surabaya នៅកីឡដ្ឋាន Gelora Bandung Lautan Api (GBLA) ក្នុងទីក្រុង Bandung កាលពី​ថ្ងៃ​សុក្រទី​១៧ ខែមិថុនា ឆ្នាំ​ ២០២២ កន្លងទៅ​ថ្មីៗ​នះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ការប៉ាន់ប្រមាណ​ដំបូង មាន​មនុស្ស​រហូតដល់ ៤៥,០០០​ នាក់​ បាន​ចូល​ទីលាន ខណៈដែល​សមត្ថភាពរ​បស់​កីឡដ្ឋាន Gelora Bandung Lautan Api មាន​ត្រឹមតែ ៣៨,០០០​ កៅអី​ប៉ុណ្ណោះ​។ ថ្វីត្បិតតែ​ផ្ទុក​លើស​ទម្ងន់​ក៏ដោយ ក៏​អ្នកគាំទ្រ​រាប់ពាន់នាក់​នៅតែ​ព្យាយាម​ស្វែងរក​ផ្លូវ​ចូល​ទីលាន​គ្រប់​វិធី​ទាំងអស់​។ ទិដ្ឋភាព​ដ៏​ចលាចល​នេះ ​ពិតជា​បានកើត​ឡើងជន​ជ្រុលនិយម​ជាច្រើន​បាន​ព្យាយាម​វាយ​បំបែក និង​រុញ​គ្នា​ដើម្បី​ចូល​ខាងក្នុង​។

​អ្នកគាំទ្រ​បាល់ទាត់​ទាំង ២​ នាក់​នោះ គឺជា​អ្នកគាំទ្រ​របស់​ក្លិប Persib Bandung​។ អ្នកនាំពាក្យ​ប៉ូលិស Java ខាងលិច លោកស្នងការ​ប៉ូលិស Ibrahim Topo បាន​បញ្ជាក់ថា ព័ត៌មាន​ដែលថា បុរស​ទាំង ២​នាក់​បាន​ស្លាប់​ ដោយសារ​ការជាន់​គ្នា​ក្នុងអំឡុងពេល​កុបកម្ម ​គឺជា​ការពិត​។ ក្រុម​អ្នកគាំទ្រ Persib បាន​និយាយថា ​សមាជិក​នៃ​អ្នកគាំទ្រ​របស់ខ្លួន ពីរ​នាក់​ដែល​បាន​ស្លាប់​គឺ មានឈ្មោះ Sopiana Yusuf និង Ahmad Solihin​។​

​ទាក់ទង​នឹង​សោកនាដកម្ម​នេះ អ្នកជំនាញ​ផ្នែក​ច្បាប់​កីឡា Eko Noer Kristiyanto ឬ​គេ​ស្គាល់​ថា Eko Maung បាន​និយាយថា ប្រសិនបើ​មានការ​ធ្វេសប្រហែស​ពី​ភាគី​ម្ខាង វា​នឹង​ចាត់ការ​តាមផ្លូវ​ច្បាប់​។ Eko វាយតម្លៃថា គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​របស់​ក្លិប Persib មានការ​ធ្វេសប្រហែស បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​មុ​ស្ស ២​នាក់​។​

​គួរ​ដឹងថា ឥណ្ឌូនេស៊ី គឺជា​ប្រទេស​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​អ្នកគាំទ្រ​បាល់ទាត់​មាន​ភាព​ងុបងុល​ខ្លាំង ដែល​តែងតែ​ពុះកញ្ជ្រោល ជាមួយ​ការប្រកួត​បាល់ទាត់​ក្នុងស្រុក ជា​រៀងរាល់ឆ្នាំ​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥៨ នាទីutes មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម១ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម